ដោយ វុត្ថា
ភ្នំពេញៈ អភិបាលក្រុងភ្នំពេញ លោកឃួង ស្រេង បានប្រកាសពីគម្រោងរៀបចំផ្លូវនៅក្នុងទីក្រុងភ្នំពេញទាំអស់ឱ្យក្លាយជាផ្លូវឯកទិស សម្រាប់កាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈពេលបច្ចុប្បន្ននេះផ្លូវសំខាន់ៗនានា នៅក្នុងក្រុងបាននឹងកំពុងជួបបញ្ហាកកស្ទះ និងមានភាពមមាញឹកយ៉ាងខ្លំាង។
លោក ឃួង ស្រេង បានថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកកាលពីពេលថ្មីៗនេះថា ទីក្រុងឬប្រទេសនៅលើពិភពលោក ដែលបាននឹងកំពុងអភិវឌ្ឍន៍តែងតែជួបប្រទះនឹងបញ្ហាប្រឈមលើការកកស្ទះចរាចរណ៍ តែយ៉ាងណាក៏គ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ ត្រូវតែខិតប្រឹងប្រែងទាំងអស់គ្នា។






