ជម្លោះ​ជុំវិញ​ការឧបត្ថម្ភ​ធន​លើ​ការផលិត​យន្តហោះ​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​អឺរ៉ុប​-អាមេរិក​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ជម្លោះ​ជុំវិញ​ជំនួយ​របស់​រដ្ឋាភិបាល​ដែល​មាន​ភាព​អយុត្តិធម៌​ក្នុង​ការផលិត​យន្តហោះ​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​ និង​អាមេរិក​ ដោយសារ​ភាគី​ទាំងពីរ​បាន​គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​បញ្ហា​នេះ​។

សហភាព​អឺរ៉ុប​ និង​អាមេរិក​បាន​ជាប់​គាំង​ក្នុង​ការ​តតាំងគ្នា​ជុំវិញ​ការ​ទាមទារ​គ្នា​ទៅវិញទៅមក​គឺជា​ការឧបត្ថម្ភ​ធន​ដោយ​អយុត្តិធម៌​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក្នុង​ស្រុកក្នុង​ការ​ផ្តល់​ផលប្រយោជន៍​មិន​ស្មើភាព​លើ​គ្នា​ទៅវិញទៅមក​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​នឹង​ដាក់ទណ្ឌកម្ម​លើ​សហគមន៍​អឺរ៉ុប​ជាមួយនឹង​ការដំឡើង​ពន្ធ​លើ​ទំនិញ​ដែល​មានតម្លៃ​ ១១​ ពាន់​លាន​ដុល្លារ​ ដោយសារតែ​ជំនួយ​រដ្ឋ​របស់​ខ្លួន​មិន​ស្មើភាព​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) បានសម្រេច​ថា​ ការឧបត្ថម្ភ​ធន​របស់​សហភាព​អឺរ៉ុប​ដល់​ក្រុមហ៊ុន​ផលិត​នេះ​បាន​ផ្តល់​ឱ្យ​នូវ​អត្ថ​ប្រយោជន៍​មិន​ស្មើភាព​នឹង​គូប្រជែង​ផលិត​យន្តហោះ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ Boeing​ របស់​អាមេរិក​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​បារាំង​លោក​ Bruno​ Le​ Maire​ បាន​និយាយ​ថា​ សហគមន៍​អឺរ៉ុប​នឹង​មាន​ប្រតិកម្ម​រហ័ស​ចំពោះ​ការដំឡើង​ពន្ធ​លើ​ការឧបត្ថម្ភ​ធន​យន្តហោះ​។

លោក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ “ជនជាតិ​អាមេរិក​គួរតែ​ដឹង​ថា​ យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ប្រតិកម្ម​ឆ្លើយតប​ទៅវិញ​”។

សហគមន៍​អឺរ៉ុប​ក៏បាន​យក​ករណី​ដដែល​នេះ​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​បញ្ជាក់​ថា​ រដ្ឋាភិបាល​អាមេរិក​កំពុង​ផ្តល់​ជំនួយឥតសំណង​រដ្ឋ​ដល់​ក្រុមហ៊ុន​ Boeing​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here