ដោយ Donald Lee
ភ្នំពេញ៖ ជម្លោះជុំវិញជំនួយរបស់រដ្ឋាភិបាលដែលមានភាពអយុត្តិធម៌ក្នុងការផលិតយន្តហោះអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាមេរិក ដោយសារភាគីទាំងពីរបានគំរាមដំឡើងពន្ធនាំចូលលើបញ្ហានេះ។

ដោយ Donald Lee
ភ្នំពេញ៖ ជម្លោះជុំវិញជំនួយរបស់រដ្ឋាភិបាលដែលមានភាពអយុត្តិធម៌ក្នុងការផលិតយន្តហោះអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាមេរិក ដោយសារភាគីទាំងពីរបានគំរាមដំឡើងពន្ធនាំចូលលើបញ្ហានេះ។

សហភាពអឺរ៉ុប និងអាមេរិកបានជាប់គាំងក្នុងការតតាំងគ្នាជុំវិញការទាមទារគ្នាទៅវិញទៅមកគឺជាការឧបត្ថម្ភធនដោយអយុត្តិធម៌របស់ក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកក្នុងការផ្តល់ផលប្រយោជន៍មិនស្មើភាពលើគ្នាទៅវិញទៅមក។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មលើសហគមន៍អឺរ៉ុបជាមួយនឹងការដំឡើងពន្ធលើទំនិញដែលមានតម្លៃ ១១ ពាន់លានដុល្លារ ដោយសារតែជំនួយរដ្ឋរបស់ខ្លួនមិនស្មើភាពដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus។
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា ការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបដល់ក្រុមហ៊ុនផលិតនេះបានផ្តល់ឱ្យនូវអត្ថប្រយោជន៍មិនស្មើភាពនឹងគូប្រជែងផលិតយន្តហោះរបស់ខ្លួនគឺក្រុមហ៊ុន Boeing របស់អាមេរិក។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសបារាំងលោក Bruno Le Maire បាននិយាយថា សហគមន៍អឺរ៉ុបនឹងមានប្រតិកម្មរហ័សចំពោះការដំឡើងពន្ធលើការឧបត្ថម្ភធនយន្តហោះ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ជនជាតិអាមេរិកគួរតែដឹងថា យើងត្រៀមខ្លួនជាស្រេចក្នុងការប្រតិកម្មឆ្លើយតបទៅវិញ”។

សហគមន៍អឺរ៉ុបក៏បានយកករណីដដែលនេះទៅអង្គការពាណិជ្ជកម្មពិភពលោកដោយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកំពុងផ្តល់ជំនួយឥតសំណងរដ្ឋដល់ក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅអាមេរិក៕