សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាននៅតែមានកំនើនល្អប្រសើរនៅក្នុងទីផ្សារប្រទេសចិន

0

ដោយ វុត្ថា

បេកាំងៈ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​របស់ប្រទេសចិន បានកើនឡើងជាលំដាប់ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រាក់ចំណូល​សរុប​របស់ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខា ប្រើប្រាស់នៅក្នុងគេហដ្ឋានមានទំហំទឹកប្រាក់រហូតដល់៩៣០,៤៣ ពាន់លានយ័ន ស្មើនឹង​ប្រមាណ១៣១,៥៥ ពាន់លានដុល្លារអាមេរិក កើនឡើង៥,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

សារព័ត៌មាននេះបន្តថា ប្រាក់ចំណេញក្នុងវិស័យនេះ បានកើនឡើង១៥,៥ ភាគរយ ដល់៦៨,១១ពាន់លានយ័ន​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលពីខែមករាដល់ខែកក្កដា។

ឧបករណ៍ប្រាស់ក្នុងគេហដ្ឋាន ដែលត្រូវបានផលិត រួមមាន ទូទឹកកកប្រហែល ៥០,៤៣លានគ្រឿង កើនឡើង៤,២ ភាគរយ ម៉ាស៊ីនត្រជាក់១៣៨.៥៣ លានគ្រឿង កើនឡើង៨,៧ ភាគរយនិងម៉ាស៊ីនបោកគក់៤២,៤៤ លានគ្រឿង កើនឡើង៧,៣ភាគរយពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមគោលការណ៍ណែនាំ ដែលចេញដោយក្រុមប្រឹក្សារដ្ឋក្នុង ខែសីហាឆ្នាំនេះបានឲ្យដឹងថា ប្រទេសចិនមាន​គោលបំណងណែនាំ នូវការលើកទឹកចិត្ត ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ ដើម្បីផ្លាស់ប្តូរឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះចាស់ និងគ្រឿងអេឡិចត្រូនិចសម្រាប់បំរើដល់ភាពបៃតង និងឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here