ដោយ រ៉ាណេត
ភ្នំពេញៈ ប្រទេសចិនឈរក្នុងលំដាប់លេខរៀងទី១ នៃការវិនិយោគនៅកម្ពុជា ដែលកាលពីឆ្នាំ២០១៨ កន្លងទៅ ចិនមាន ៣៥៩៤ លានដុល្លារ លើវិស័យកាត់ដេរ អគ្គីសនី រោងម៉ាស៊ីនកិនស្រូវ កសិ-ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបញ្ជាក់ឲ្យដឹង។
រីឯចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជា ក៏មានការកើនឡើងរហូតជាង ១លាននាក់កាលពីឆ្នាំកន្លងទៅ។
-->
លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ក្នុងពិព៌រណ៍ពាណិជ្ជកម្មអាស៊ាន ចិនដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន។
លោកបានមានប្រសាសន៍បន្តថា វិស័យសំខាន់ៗដែលនឹងជួយដល់សេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម រួមមានដូចជា វិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ ព័ត៌មានវិទ្យា (e-Commerce) និងការវិនិយោគលើវិដស័យធនាគារ ដែលបានជំរុញទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន មានសន្ទុះកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៨៧.៨៧ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ទី២ របស់ប្រទេសចិន។
លោករដ្ឋមន្ត្រីបានរំលេចថា ចំពោះកិច្ចសហប្រហតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍វប្បធម៌ ការទូត និងរវាងប្រជាជន និងប្រជាជន មានការរីកចម្រើនជាលំដាប់ ដោយឈរលើស្មារតី គោរពជឿទុកចិត្ត គ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។

លោកបន្តថា “លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ចិនសម្រេចបាន ៦,៤៥៧លានដុល្លារ កាលពីឆ្នាំមុន”៕