ប្រទេស​ចិន​ជាប់​លំដាប់​កំពូល​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់​ចំនួន៧

0

ដោយ ​រ៉ា​ណេ​ត

ភ្នំពេញៈ ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី១ នៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​កាលពី​ឆ្នាំ២០១៨ កន្លងទៅ ចិន​មាន ៣៥៩៤ លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ អគ្គីសនី រោង​ម៉ាស៊ីនកិនស្រូវ ក​សិ-ឧស្សាហកម្ម រ៉ែ និង​ថាមពល សំណង់ និង​ធ្យូងថ្ម។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក​ប៉ាន សូរ​ស័ក្តិ​បញ្ជាក់​ឲ្យ​ដឹង។

រីឯ​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើងរ​ហូត​ជាង ១លាន​នាក់​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​មានប្រសាសន៍​ក្នុង​ពិ​ព៌រ​ណ៍​ពាណិជ្ជកម្ម​អាស៊ាន ចិន​ដែល​បានធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​មុន។

លោក​បាន​មានប្រសាសន៍​បន្តថា វិស័យសំខាន់ៗដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច និង​លើកកម្ពស់​ពាណិជ្ជកម្ម រួមមាន​ដូចជា វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ ព័ត៌មានវិទ្យា (e-Commerce) និង​ការវិនិយោគ​លើ​វិដ​ស័​យ​ធនាគារ ដែល​បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន មាន​សន្ទុះ​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៨៧.៨៧ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បានធ្វើឱ្យ​អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទី២ របស់​ប្រទេស​ចិន។

លោក​រដ្ឋមន្ត្រី​បាន​រំលេច​ថា ចំពោះ​កិច្ច​សហ​ប្រ​ហ​តិ​ប​ត្តិ​ការ​ទ្វេភាគី​កម្ពុជា-ចិន លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍វប្បធម៌ ការទូត និង​រវាង​ប្រជាជន និង​ប្រជាជន មានការ​រីកចម្រើន​ជា​លំដាប់ ដោយ​ឈរលើ​ស្មារតី គោរព​ជឿទុកចិត្ត គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ-ឈ្នះ។

លោក​បន្តថា “លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២ កម្ពុជា-ចិន​សម្រេចបាន ៦,៤៥៧លាន​ដុល្លារ កាលពី​ឆ្នាំមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here