ដោយ វុត្ថា
ភ្នំពេញៈ នៅសល់១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង៥ ខែតុលានៅឯសណ្ឋាគារណាហ្គាវើល១ ជាមួយនឹងការចែកករំលែកចំណេះដឹងពីបច្ចុប្បន្នភាព ក្នុងវិស័យនេះដ៏មានប្រយោជន៍។
ពិព័រណ៍នេះមានគោលបំណងអូសទាញអ្នកចូលរួម ដែលមានបំណងចង់ទិញអចលនទ្រព្យមកពីគ្រប់ទិសទី ឲ្យមកជួបជាមួយម្ចាស់គម្រោង និងអ្នកតំណាងលក់របស់គម្រោងផ្ទាល់។ លើសពីនេះទៀត សម្រាប់អ្នកចូលរួមទាំងក្នុងស្រុក និង ក្រៅស្រុក ដែលបានជាវនូវគម្រោងអចលនទ្រព្យណាមួយ អាចមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មានតម្លៃរាប់ពាន់ដុល្លារ ដែលទទួលបានការ ឧបត្ថម្ភដោយដៃគូសហការរបស់យើងគឺ ហាងលក់គ្រឿងអលង្ការ Lukfook Jewellery Cambodia។
-->
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើការសិក្សាពីឱកាស ភាពរីកចម្រើន និងសក្តានុពលនានាសម្រាប់ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅ ប្រទេសកម្ពុជា ដែលជាវិស័យមួយកំពុងទទួលបានការចាប់អារម្មណ៍ និងរីកចម្រើនឥតឈប់ឈរ។
ក្រៅពីមានគោលបំណងប្រមូលផ្ដុំអ្នកដែលស្វែងរក ឬមានគោលបំណងចង់ទិញអចលនទ្រព្យឲ្យមកជួបជាមួយម្ចាស់គម្រោងផ្ទាល់ ហើយពិព័រណ៍នេះក៏មានគោលបំណងចង់ចែករំលែកចំណេះដឹង និងផ្ដល់ការអប់រំពីវិស័យអចលនទ្រព្យទៅដល់សាធារណៈជន តាមរយៈវគ្គសិក្ខាសាលាជាច្រើនដែលនឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកជំនាញសំខាន់ៗទៅលើប្រធានបទមួយចំនួន ជុំវិញនិន្នាការទីផ្សារអចលនទ្រព្យឱកាសវិនិយោគ ច្បាប់ និងគន្លឺះនៃការវិនិយោគដែលអាចជៀសវាងពីហានីភ័យ។
វត្តមាននៃអ្នកជំនាញជាច្រើនរូបលើផ្នែកផ្សេងៗគ្នា នឹងផ្តល់ជាគោលគំនិតល្អៗ សម្រាប់អ្នកចូលរួមយកទៅអនុវត្ត នៅពេលពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡូកក្នុងវិស័យមួយនេះ។
សិក្ខាសាលានឹងមានការចូលរួមដោយវាគ្មិនល្បីៗ ទាំងអ្នកជំនាញក្នុងស្រុក និងក្រៅស្រុកចំនួន១៦រូប។ វាគ្មិនទាំងអស់ត្រូវបានទទួលស្គាល់ថា ជាអ្នកដែលមានបទពិសោធន៍ និងទទួលបានជោគជ័យខ្លាំងក្នុងវិស័យនេះ។
វាគ្មិនទាំងនេះរួមមាន៖
• លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group
• លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CPL Cambodia
• លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams ប្រចាំកម្ពុជា
• លោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិត្តិក្រុមហ៊ុន Key Real Estate
• លោក Marc Townsend ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CBRE Cambodia
• លោក Dan Davies នាយកក្រុមហ៊ុន CBRE ប្រចាំកម្ពុជា
• លោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associates
• អ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Village
• លោក Li Min នាយកប្រតិបត្តិគម្រោង Prince Real Estate
• បណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល Prestige Homes Cambodia
• លោក Edward Lin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yi Fung Real Estate Services
• លោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associates
• លោក Tasos Stavrou ប្រធានផ្នែកលក់ក្រុមហ៊ុន China and Asia GM
• អ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Harvey Law Group
លោក ស៊ន សៀប នាយកប្រតិត្តិក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ នឹងចូលរួមចំណែកលើកកម្ពស់ដល់វិស័យអចលនទ្រព្យតាមរយៈការជួយផ្សព្វផ្សាយពីគម្រោង និងផ្តល់ព័ត៌មានទៅដល់សាធារណៈជន អ្នកវិនិយោគ អ្នកទិញ និងភ្នាក់ងារអចលនទ្រព្យ។
លោកបន្ថែមទៀតថា “ខ្ញុំនឹងធ្វើបទបង្ហាញចែករំលែកអំពីការវិវត្ត នៃទីផ្សារអទចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករណ៍ពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត”។
លោកសៀប ជឿជាក់ថានេះជាឱកាសល្អមួយ សម្រាប់អ្នកចូលរួមអាចស្វែងរកព័ត៌មានគន្លឹះសំខាន់ៗ នៅពេលពួកគេចង់ធ្វើការវិនិយោគ ទៅលើគម្រោងអចលនទ្រព្យណាមួយនៅតំបន់ណាមួយ។
ពិតណាស់ ពិព័រណ៍អចលទ្រព្យកម្ពុជាជាវេទិកាប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគដូចជា ទី១ ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយ។ ទី២ គម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ ត្រូវដាក់តាំងបង្ហាញនៅកន្លែងតែមួយ ទី៣ ល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា ទី៤ ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ និងទី៥ ឱកាសផ្សព្វផ្សាយ និងដាក់បង្ហាញគម្រោងដ៏មានប្រសិទ្ធិភាព។
ព្រឹត្តិការណ៍ឆ្នាំនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Lukfook Jewellery Cambodia ដែលជាក្រុមហ៊ុន លក់គ្រឿង អលង្ការ ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ក្រុមហ៊ុន Ezecom ជាដើម៕