កម្ពុជា​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ ៣៤ម៉ឺន​តោន​ គិត​រយៈពេល៨​ ខែ

0

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ គិត​ត្រឹម​ចុង​ ខែសីហា​ ឆ្នាំ​ ២០១៩​ ពោល​មាន​រយៈពេល​ ៨ ខែ​ បរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ គឺ​ បាន​ជាង​ ៣៤ម៉ឺន​តោន​ បើ​ប្រៀបធៀប​ រយះ​ពេល​ដូចគ្នា​ គឺ​ច្រើនជាង​បន្តិចបន្តួច​ ទៅ​នឹង​ឆ្នាំ​ ២០១៨​។

យោង​តាម​របាយការណ៍​របស់​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ ក្នុង​ស្ថានភាព​គឺ​ ទីផ្សារ​ប្រទេស​ចិន​ កើន​ជាង​ ៥0​% ស្រប​ពេល​ទីផ្សារ​អឺរ៉ុប​ ធ្លាក់ចុះ​ ប្រមាណ​ជា​ ៣២​% ហើយ​ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន​ ជាពិសេស​ ម៉ាឡេស៊ី​ និង​ ប៊្រុយ​ណេ​កើន​ ជាង​ ១២​% ប្រទេស​ទៀត​មាន​តំបន់​អា​ព្រិច​ អា​មេ​រិច​ កាណាដា​ អូស្ត្រាលី​ ជាដើម​កើន​ជាង១៣​%។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពន្យល់​ថា​ ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​សហ​គមន៌​អ៊ឺ​រ៉ុប​ គឺ​បណ្តាល​មក​ពី​ការ​ចាប់​អនុវត្តន៍​ការ​យកពន្ធ​ ក្នុង​មួយ​តោន​ ១៧០​អឺរ៉ូ​ តាម​វិធានការ​ រក្សា​រកា​រពារ​ safeguard​ របស់​អ៊ឺ​រ៉ុប​ មក​លើ​ កម្ពុជា​ និង​ប្រទេស​ភូមា​ ដើម្បី​ជួយ​ ដល់​ប្រជាកសិករ​ របស់​ប្រទេស​អី​តា​លី​។

តែ​អី​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កត់សំគាល់​នោះ​ គឺ​ ការ​ធ្លាក់ចុះ​ តែ​បរិមាណ​អង្ករ​ សគ្រាប់​វែង​ តែប៉ុណ្ណោះ​ ហើយ​បរិមាណ​ អង្ករ​ក្រអូប​មានការ​កើនឡើង​ ហើយ​តំលៃ​ បាន​ខ្ពស់​ជាង​មុន​បន្តិច​។ សំរាប់​រយៈ​ ពេល​ ៤ខែ​ ដល់​ចុងឆ្នាំ​ ២០១៩គឺ​ កា​រប​ញ្ជារ​ទិញ​គឺ​ មានសភាពល្អ​ប្រសើរ​ ទាំង​ទីផ្សារ​ប្រទេស​ចិន​ សហគមន៍​ អ៊ឺ​រ៉ុប​ និង​ បណ្តា​រប្រ​ទេស​អាស៊ាន​ ។

សំរាប់​ប្រទេស​ចិន​ ត្រូវ​បំពេញ​យ៉ាងតិច​ ៨ម៉ឺន​តោន​ រហូតដល់​ចុងឆ្នាំ​ ហើយ​ដើមឆ្នាំ​ ២០២០​ នឹង​ចាប់ផ្តើម​អនុវត្តន៍​ កិច្ច​ព្រមព្រៀង​ថ្មី​ លើ​បរិមាណ៤0ម៉ឺន​តោន​ ទៀត​។ ស្ទើរ​គ្រប់​ទីផ្សារ​ទាំងអស់​ តំរូវការ​ខ្ពស់​លើ​អង្ករ​ក្រអូប​។

សូម​បងប្អូន​ ពូ​ម៉ី​ង ប្រជាកសិករ​ មេ​ត្តា​ខឹ​តខំ​ ធ្វើ​យ៉ាងណា​ផលឹ​តស្រូវ​អោយ​មានគុណ​ភាព​ ភាព​សុទ្ធ​ខ្ពស់​ ការ​ទុកដាក់​អោយ​បាន​ត្រឹមត្រូវ​ ហើយនឹង​កាត់បន្ថយ​ការប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ ដែល​ហាមឃាត់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here