ដោយ វុត្ថា
ភ្នំពេញ៖ គិតត្រឹមចុង ខែសីហា ឆ្នាំ ២០១៩ ពោលមានរយៈពេល ៨ ខែ បរិមាណនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺ បានជាង ៣៤ម៉ឺនតោន បើប្រៀបធៀប រយះពេលដូចគ្នា គឺច្រើនជាងបន្តិចបន្តួច ទៅនឹងឆ្នាំ ២០១៨។
យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយកាលពីថ្ងៃទី ២៤ ខែកញ្ញា ម្សិលមិញនេះ បានឱ្យដឹងថា ក្នុងស្ថានភាពគឺ ទីផ្សារប្រទេសចិន កើនជាង ៥0% ស្របពេលទីផ្សារអឺរ៉ុប ធ្លាក់ចុះ ប្រមាណជា ៣២% ហើយទីផ្សារក្នុងប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និង ប៊្រុយណេកើន ជាង ១២% ប្រទេសទៀតមានតំបន់អាព្រិច អាមេរិច កាណាដា អូស្ត្រាលី ជាដើមកើនជាង១៣%។
-->
សហព័ន្ធស្រូវអង្ករកម្ពុជាពន្យល់ថា ការធ្លាក់ចុះនៃទីផ្សារសហគមន៌អ៊ឺរ៉ុប គឺបណ្តាលមកពីការចាប់អនុវត្តន៍ការយកពន្ធ ក្នុងមួយតោន ១៧០អឺរ៉ូ តាមវិធានការ រក្សារការពារ safeguard របស់អ៊ឺរ៉ុប មកលើ កម្ពុជា និងប្រទេសភូមា ដើម្បីជួយ ដល់ប្រជាកសិករ របស់ប្រទេសអីតាលី។
តែអីដែលសហព័ន្ធស្រូវអង្ករកម្ពុជាកត់សំគាល់នោះ គឺ ការធ្លាក់ចុះ តែបរិមាណអង្ករ សគ្រាប់វែង តែប៉ុណ្ណោះ ហើយបរិមាណ អង្ករក្រអូបមានការកើនឡើង ហើយតំលៃ បានខ្ពស់ជាងមុនបន្តិច។ សំរាប់រយៈ ពេល ៤ខែ ដល់ចុងឆ្នាំ ២០១៩គឺ ការបញ្ជារទិញគឺ មានសភាពល្អប្រសើរ ទាំងទីផ្សារប្រទេសចិន សហគមន៍ អ៊ឺរ៉ុប និង បណ្តារប្រទេសអាស៊ាន ។
សំរាប់ប្រទេសចិន ត្រូវបំពេញយ៉ាងតិច ៨ម៉ឺនតោន រហូតដល់ចុងឆ្នាំ ហើយដើមឆ្នាំ ២០២០ នឹងចាប់ផ្តើមអនុវត្តន៍ កិច្ចព្រមព្រៀងថ្មី លើបរិមាណ៤0ម៉ឺនតោន ទៀត។ ស្ទើរគ្រប់ទីផ្សារទាំងអស់ តំរូវការខ្ពស់លើអង្ករក្រអូប។
សូមបងប្អូន ពូម៉ីង ប្រជាកសិករ មេត្តាខឹតខំ ធ្វើយ៉ាងណាផលឹតស្រូវអោយមានគុណភាព ភាពសុទ្ធខ្ពស់ ការទុកដាក់អោយបានត្រឹមត្រូវ ហើយនឹងកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម ដែលហាមឃាត់៕