អ្នកជំនាញ​មាន​សុទិដ្ឋិនិយម​អំ​ពី​តំប​ន់​ស្វាយ​ជ្រុំ​ ទោះជា​កា​រសាងស​ង់​ស្ពាន​មិន​ទា​ន់​កំណ​ត់​ពេល​ជា​ក់​លា​ក់​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញ៖​ តំបន់​ស្វាយ​ជ្រុំ​ កន្លែង​ដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ទៅកាន់​តំបន់​នេះ​ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​ ដែល​ធ្វើឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​ចាប់​កញ្រ្ជោល​ឡើង​យ៉ាង​ខ្លាំង​ ដោយសារ​ភូមិ​សាស្រ្ត​តំបន់​នេះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដែល​គ្រោងឡើង​នា​ពេល​អនាគត​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​នេះ​នឹង​មាន​អនាគត​ល្អ​ ដោយសារ​ទីតាំង​នេះ​ មាន​ភូមិ​សាស្រ្ត​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​ និង​មាន​បរិស្ថាន​ល្អ​ ព្រោះ​មាន​ទន្លេ​ចំនួន​ពីរ​អម​សងខាង​ ដែល​ធ្វើឲ្យ​អាកាសធាតុ​តំបន់​នេះ​មាន​សំណើម​ល្អ​។ លោក​បន្ត​ថា​ ដោយ​សា​រ​មាន​ដងទន្លេ​ និង​ជា​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ ពិសេស​គំរោង​សាងសង់​ស្ពាន​ទៅ​តំបន់​នេះ​ ពិតជា​សសៃ​ឈាម​មួយ​ ដែល​រួមចំណែក​លើកស្ទួយ​ការ​អភិវឌ្ឍ​តំបន់​នេះ​នា​ពេល​អនាគត​។

លោក​បន្ត​ថា​ “ក្រោយពេល​រដ្ឋាភិបាល​ភ្ជាប់​ស្ពាន​ទៅកាន់​តំបន់​នេះ​ តំបន់​នេះ​នឹង​មាន​សក្តា​នុ​ពល​ខ្លាំង​ ហើយ​តំលៃ​ដី​នឹង​កើនឡើង​បន្ថែម​ទៀត​”។

​លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ តំបន់​ស្វាយ​ជ្រុំ​មាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​បើ​គិត​ពី​វិមានឯករាជ្យ​ និង​មាន​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​វត្តភ្នំ​ ដូច្នេះ​វា​ស្ថិតនៅ​ចម្ងាយ​ជិត​ទីប្រជុំជន​ក្រុង​ ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​តំបន់​នេះ​។

​តំបន់​ស្វាយ​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ ជា​តំបន់​ ដែល​ស្ថិត​ក្នុង​ផែនការ​កាត់​បញ្ចូល​ក្នុង​ទីក្រុង​ ផែនការ​អភិវឌ្ឍន៍​ទីក្រុង​នា​ពេល​អនាគត​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Focus​ Property​ លោ​កប៉ូ​ អ៊ា​វគង់​ បាន​ថ្លែង​ថា​ ប្រសិនជា​មាន​ស្ពាន​ភ្ជាប់​ទៅកាន់​តំបន់​នេះ​ នឹង​ធ្វើឲ្យ​តំលៃ​ដីធ្លី​កើនឡើង​បន្ថែម​ទៀត​ ព្រោះ​តំបន់​នេះ​មាន​បរិស្ថាន​ល្អ​ ដូច្នេះ​ការអភិវឌ្ឍន៍​តំបន់​នេះ​យឺត​ឬលឿន​ អាស្រ័យ​លើ​ពេលវេលា​ និង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅ​តំបន់​នេះ​។

លោក​បន្ត​ថា​ “បរិយាកាស​ ភូមិ​សាស្រ្ត​តំបន់​នេះ​ពិតជា​ល្អ​ តែ​អ្វី​ដែល​ខ្វះខាត​នា​ពេលនេះ​គឺ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ មិនទាន់​មានការ​អភិវឌ្ឍន៍​បាន​គ្រប់គ្រាន់​នៅឡើយ​”។ លោក​បន្ត​ថា​ “ពេលនេះ​អ្នក​វិនិយោគ​ក្នុង​ និង​ក្រៅប្រទេស​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ​”។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​ ការសាង​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កំពុង​ដំណើរការ​មួយ​កំណាត់​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​សិក្សា​ពី​ជម្រើស​ចំនួន​ពីរ​ទៀត​នៃ​ផ្លូវ​នេះ​ ទី១​ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ដោយ​នឹង​សាងសង់​ស្ពាន​ចំនួន១នៅ​ក្តៅ​តា​កុយ​ ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ស្ពាន​មួយទៀត​សាងសង់​នៅ​តំបន់​ស្វាយ​ជ្រុំ​ ភ្ជាប់​មក​មកកាន់​តំបន់​ផ្លូវជាតិ​លេខ៦អា​។

ជម្រើស​ទី២​ គឺ​សាងសង់​ស្ពាន​ចេញពី​តំបន់​គគី​ ក្នុង​ស្រុក​កៀនស្វាយ ​(តំបន់​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​) ភ្ជាប់​មក​តំបន់​វិហារសួគ៌​ ឬ 7NG​ ហើយ​អូស​កាត់​តំបន់​លិចទឹក​នៅ​ល្វាឯម​ និង​សាងសង់​ស្ពាន​មួយទៀត​កាត់​នៅ​លើ​កោះដាច់​ ហើយ​ភ្ជាប់​មកកាន់​មហាវិថី​ឈ្នះ​ ឈ្នះ​ (ផ្លូវ​ទំនប់​កប់​ស្រូវ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here