ឧក​ញ៉ាមា​នឥទ្ឋិ​ពល​ចំនួន៣រូប​ នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ជាមួយ​នឹង​កំនើន​ឥត​ឈប់ឈរ​នៃ​តម្លៃ​ដីធ្លី​ និង​ការ​វិនិយោគ​អចលនទ្រព្យ​ពីសំណាក់​អ្នក​វិ​និ​យោ​គធំៗ​ពី​បរទេស​ ឧក​ញ៉ា​ធំៗ​ដែល​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​វិស័យ​នេះ​ នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​រយៈពេល១០ទៅ២០ឆ្នាំ​ទៀត​។

លោក​ឧកញ៉ា​លី​ ហួរ​ អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​និង​បាន​និង​កំពុង​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​ យ៉ាង​ជោគជ័យ​បាន​ថ្លែង​អោយ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ ការ​កើនឡើង​ផ្នែក​នគរូបនីយកម្ម​ និង​កំនើន​សេដ្ឋកិច្ច​ ពិសេស​ការ​កើនឡើង​នូវ​ចំនួន​អ្នក​វិនិយោគ​មក​ពី​បរទេស​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​បើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​ នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​ក្នុងរង្វង់៧ភាគរយ​ និង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដូចសព្វថ្ងៃ​នេះ​”។

ជាមួយគ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​សៀ​ រិទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Group ​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​នៅ​កម្ពុជា​ ដោយ​លោក​មើលឃើញ​ថា​ ការ​រីកចម្រើន​វិស័យ​នេះ​នឹង​បន្ត​រក្សា​កំនើ​នក្នុ​ងរ​យៈ​ពេល​វែង​បន្ត​ទៀត​ ដោយសារ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​មា​នកំនើ​នរ៉ឹង​មាំ​ កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ពិសេស​ប្រជាជន​កម្ពុជា​ដែល​មាន​វ័យ​ក្រោម៣០ឆ្នាំ​មាន​ប្រមាណ៦០ទៅ៧០ភាគរយ​។

លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​អ្នក​វិនិយោគ​ គួរ​ផ្តោត​លើ​ទីតាំង​ជា​សំខាន់​ និង​ត្រូវ​មាន​មូលដ្ឋាន​ថវិកា​រ៉ឹង​មាំ​ ដើម្បី​គំរោង​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ ទន្ទឹម​នឹង​ការ​យកចិត្ត​ទុកដាក់​លើ​គុណភាព​ និង​សោភ័ណភាព​សំណង់​ផង​ដែរ​”។

អគ្គនាយក​ក្រុម​ហ៊ុន​អ៊ែ​តវូ​ត និង​ជា​ប្រធាន​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ គឺ​លោកជំទាវ​លឹម​ ឈី​វហូ ​បាន​ថ្លែង​ថា​ កំណើន​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ កំនើន​សេដ្ឋកិច្ច​ និង​កំនើ​ននៃ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ កំពុង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​ ហើយនឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​។

លោកជំទាវ​បាន​បន្ត​ថា​ “ខ្ញុំ​គិតថា​វិស័យ​សំណង់​ និង​អចលនវត្ថុ​នឹង​បន្ត​រីកចម្រើន​រយៈពេល១០ឆ្នាំខាងមុខ​ទៀត​ ដោយសារ​លំ​ហួរ​ចូល​នៃ​អ្នក​វិនិយោគ​ចិន​ ពិសេស​ក្រុមហ៊ុន​ចិន​ធំៗ​ជាច្រើន​បាន​និង​កំពុង​ចូល​មកកាន់​កម្ពុជា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here