ដោយ វុត្ថា
បន្ទាយមានជ័យៈ ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ – ប៉ោយប៉ែតនឹងអនុញ្ញាតអោយ រថយន្តធុនធំ ធ្វើចរាចរណ៍ ថ្ងៃទី១ តុលា ២០១៩ នេះវិញជាធម្មតាក្រោយរងជំនន់ទឹក បាក់ទំនប់ អាងអូរខៃដន។

ដោយ វុត្ថា
បន្ទាយមានជ័យៈ ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ – ប៉ោយប៉ែតនឹងអនុញ្ញាតអោយ រថយន្តធុនធំ ធ្វើចរាចរណ៍ ថ្ងៃទី១ តុលា ២០១៩ នេះវិញជាធម្មតាក្រោយរងជំនន់ទឹក បាក់ទំនប់ អាងអូរខៃដន។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩នេះ ឱ្យដឹងថា នៅថ្ងៃទី ២៩ កញ្ញា ២០១៩ នេះទឹកជំនន់បានស្រក ទឹកមិនហូរលើផ្លូវទៀតទេ។ កំណាត់ផ្លូវនេះ មិនមានការខូចខាតផ្លូវ ជាសំបុកមាន់លើទ្រូងផ្លូវទេគ្រាន់តែទឹកហូរច្រោះ និងបាក់ចិញ្ចើមផ្លូវប្រវែង 400m ខាងស្តាំដៃ ពីសិរីសោភ័ណទៅប៉ោយប៉ែត។
សេចក្តីជូនដំណឹងដដែលបន្តថា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត នឹងធ្វើការពិនិត្យដោះស្រាយការខូចខាតនានា និងអនុញ្ញាតអោយ រថយន្តធុនធំធ្វើចរាចរណ៍ ថ្ងៃទី១ តុលា ២០១៩ នេះវិញជាធម្មតា៕
