ដោយ Donald Lee
ហុងកុងៈ ក្រុមអ្នកតវ៉ា និងប៉ូលីសបានប៉ះទង្គិចគ្នា នៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបន្សល់ទុកនូវការចាប់ខ្លួនជិត២០០នាក់ និងក្មេងជំទង់ម្នាក់ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីត្រូវបានក្រុមប៉ូលីសបាញ់ចំទ្រូង។
ក្រុមប៉ូលីសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹកនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងតំបន់ចំនួន១៣ នៅទូទាំងទីក្រុងនេះ។ មន្ត្រីប៉ូលីសចំនួន៦០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារដោយសារមានអំពើហិង្សារបស់ក្រុមអ្នកតវ៉ា។ ជាមួយគ្នានេះ ត្រូវបានគេរាយការណ៍ថា ក្រុមប៉ូលលីសបានបាញ់កាំភ្លើងហ្គាស និងគ្រាប់កាំភ្លើងជ័ររាប់រយគ្រាប់ឆ្ពោះកាន់ក្រុមអ្នកតវ៉ា។






