ដោយ Donald Lee
ហុងកុងៈ ក្រុមអ្នកតវ៉ា និងប៉ូលីសបានប៉ះទង្គិចគ្នា នៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបន្សល់ទុកនូវការចាប់ខ្លួនជិត២០០នាក់ និងក្មេងជំទង់ម្នាក់ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីត្រូវបានក្រុមប៉ូលីសបាញ់ចំទ្រូង។
ក្រុមប៉ូលីសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹកនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងតំបន់ចំនួន១៣ នៅទូទាំងទីក្រុងនេះ។ មន្ត្រីប៉ូលីសចំនួន៦០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារដោយសារមានអំពើហិង្សារបស់ក្រុមអ្នកតវ៉ា។ ជាមួយគ្នានេះ ត្រូវបានគេរាយការណ៍ថា ក្រុមប៉ូលលីសបានបាញ់កាំភ្លើងហ្គាស និងគ្រាប់កាំភ្លើងជ័ររាប់រយគ្រាប់ឆ្ពោះកាន់ក្រុមអ្នកតវ៉ា។
ព្រឹត្តិការណ៍តវ៉ានានានៅទីក្រុងហុងកុង បានផ្តល់នូវភាពខ្មៅងងឹតដល់ក្រុងប៉េកាំង ខណៈបាននឹងកំពុងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយយ៉ាងធំ នៅថ្ងៃខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្មេងជំទង់ម្នាក់ត្រូវបានបាញ់ចំទ្រូងដោយមន្ត្រីប៉ូលី ដែលធ្វើឱ្យមានរបួសធ្ងន់ធ្ងរគំរាមគំហែងដល់អាយុជីវិត។ មន្រ្តីមន្ទីរពេទ្យ Queen Elizabeth បាននិយាយថា និស្សិតរូបនេះស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅឡើយ។
វីដេអូរបស់និស្សិតដែលត្រូវបានប៉ូលីសបាញ់ត្រូវ បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក ហើយធ្វើឱ្យមានការខឹងសម្បារ រាលដាលពេញប្រព័ន្ធផ្សព្វផ្សាយសង្គម៕






