ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការលើកទឹកចិត្តដល់បណ្តាអតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿទុកចិត្តមកលើគម្រោង “ក្រុងថ្មីដីមាសសំរោងលើ” ក្រុមហ៊ុន KH Land បានបង្កើតកម្មវិធីពិសេសដោយការបញ្ចុះតម្លៃ រួមជាមួយនឹងការផ្តល់ជូននូវទូរទស្សន៍ ដ៏ទំនើបចំនួនមួយគ្រឿងភ្លាមៗ។

-->
អគ្គនាយកក្រុមហ៊ុន KH Land Co,.Ltd លោក ថុន បូរ៉ា បានមានប្រសាសន៍ឱ្យដឹងកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩នេះថា ជាការអបអរសាទរនៅក្នុងឱកាសនៃព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ និងលំនៅដ្ឋានដែលធ្វើឡើងរយៈពេល២ថ្ងៃ (ថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩) នៅណាហ្គាវើល រាជធានីភ្នំពេញ ក្រុមហ៊ុននឹងផ្តល់ជូនសម្រាប់អតិថិជន ៥០នាក់ដំបូង ដែលបានកក់និងទិញគម្រោងដីឡូតិ៍ «ក្រុងថ្មីដីមាសសំរោងលើ» នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស រួមជាមួយនឹងទទួលបានទូរទស្សន៍ដ៏ទំនើបចំនួនមួយគ្រឿងភ្លាមៗផងដែរ។
សម្រាប់អ្នកដែលបង់ប្រាក់មុន ៨០ភារយ នឹងទទួលបានការបញ្ចុះតម្លៃចំនួន២០ភាគរយ ហើយសម្រាប់អ្នកដែលបង់ប្រាក់៥០ភាគរយមុន នឹងទទួលបានការបញ្ចុះតម្លៃចំនួន ១០ភាគរយផងដែរ។
លោកថុន បូរ៉ា បានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងក្រុងថ្មីដីមាស ដែលមានវិសាលភាពផ្ទៃដីចំនួន៥០ហិកតា នឹងត្រូវបែងចែកជាតំបន់តំបន់លំនៅដ្ឋាន តំបន់លំហែរកាយ សួនច្បារសាធារណៈ តំបន់ទិញទំនិញ ហាងកាហ្វេទំនើប និងភោជនីយដ្ឋានផងដែរ។

លោកបានបញ្ជាក់ថា “ដើម្បីធ្វើឱ្យក្រុងថ្មីដីមាស មានភាពទាក់ទាញកាន់តែខ្លាំង ដែលអាចអូសទាញចំណាប់អារម្មណ៍ មនុស្សទូទៅឱ្យចូលមកកាន់ក្រុងថ្មីមួយនេះ ខណៈក្រុមហ៊ុនបាន និងកំពុងតែរៀបចំបង្កើតជាតំបន់ទេសចរណ៍ កម្សាន្តសិប្បនិម្មិតនៅលើផ្ទៃដីទំហំ៣ហិកតា ដោយមានជាផ្ទះបណ្តែកទឹកខ្នាតតូច សម្រាប់ស្នាក់នៅរយៈពេលពេញមួយថ្ងៃប្រមាណ ១០០យូនីត”។
លោកបានបន្តទៀតថា នៅក្នុងគម្រោង «ក្រុងថ្មីដីមាស» នេះ ស្ថិតនៅចំទីតាំងល្អ ដែលអំណោយផល ពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដូចជានៅផ្លូវ៥១ ផ្លូវ៤១ ជាពិសេសផ្លូវល្បឿនលឿន ដែលកំពុងសាងសង់នៅពេលបច្ចុប្បន្ននេះ។
ដោយឡែកនៅក្នុងគម្រោងក៏មានការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្របទៅនឹងគោលការណ៍របស់រដ្ឋាភិបាលផងដែរ ដូចជាមានការសាងសង់ជារង្វង់មូល មានផ្លូវបេតុងទំហំ ១៥ម៉ែត្រ តភ្ជាប់ជាមួយផ្លូវធំរបស់រដ្ឋទំហំ ៣០ម៉ែត្រ មានដាំបង្គោលភ្លើងកម្ពស់ ៩ម៉ែត្រ ដោយទុកចន្លោះពីគ្នាចម្ងាយ ៤០ម៉ែត្រ មានបណ្តាញបង្ហូរទឹកកខ្វក់ មានបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតផងដែរ។

គម្រោង «ក្រុងថ្មីដីមាសសំរោងលើ» ក្រៅពីមានបង្កើតជាតំបន់លំនៅដ្ឋាន តំបន់ទិញទំនិញ តំបន់សួនច្បារសាធារណៈ រួមជាមួយនឹងតំបន់ទេសចរណ៍កែច្នៃ ក្រុមហ៊ុនក៏បានបែងចែកផ្ទៃដីមួយភាគធំ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោមមធ្យម បានក្លាយជាម្ចាស់ដីកម្មសិទ្ធិ ទុកសម្រាប់សាងសង់លំនៅដ្ឋានផងដែរ តាមរយៈរូបភាពពុះជាដីឡូតិ៍ ជាមួយនឹងការផ្តល់ជូននូវតម្លៃសមរម្យជាទីបំផុត។

រួសរាន់ឡើង នេះជាឱកាសដ៏ល្អសម្រាប់ ដែលមានបំណងចងបានដីធ្វើជាកម្មសិទ្ធិ ឬសង់ជាលំនៅដ្ឋានស្នាក់នៅ ក៏ដូចជាទិញទុកលក់ដើម្បីទទួលបានចំណេញផងដែរ៕