ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យបរទេស ដែលផ្តល់សេវាកម្មលើការទិញលក់អចលនទ្រព្យនៅកម្ពុជា ពិសេសផ្តោតការលក់អចលនទ្រព្យកម្ពុជានៅបរទេស បានអះអាងថា រហូតមកទល់ពេលនេះ ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាថមថយចុះនោះទេ។

-->
លោក Raymond Choi ប្រធានក្រុមហ៊ុន Prestrige Homes Cambodia បានមានប្រសាសន៍ ក្នុងពិធីតាំងពិព៌ណអចលនទ្រព្យនៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៤ តុលានេះថា ស្ថានភាពរបស់វិស័យអចលនទ្រព្យកម្ពុជា មិនមានសញ្ញាធ្លាក់ចុះនោះទេ ហើយគម្រោងដែលធ្លាប់ផ្អាកសាងសង់ បានបន្តសង់ជាថ្មីឡើងវិញ និងក្រៅពីនេះមានគម្រោងថ្មីៗមួយចំនួនទៀតកំពុងតែមានទាក់ទាញការអភិវឌ្ឍ ជាបន្តបន្ទាប់ទាំងការទិញលក់និងការសាងសង់អគារ។
លោកបន្តថា “សព្វថ្ងៃមានអ្នកវិនិយោគទុនច្រើនមកពីប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ហើយ៥ឆ្នាំទៅមុខទៀតវិស័យអចលនទ្រព្យកម្ពុជានៅតែមានសន្ទុះលឿនទៅមុខជាមួយ និងការរីកចម្រើនសេដ្ឋកិច្ចជាតិ”។
លោកបន្តថា “ប្រទេសចិនជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា ហើយថ្វីបើសហរដ្ឋអាមេរិក និងចិនកំពុងតែប្រឈមមុខដាក់គ្នាក៏ពិតមែន ប៉ុន្តែមិនជះឥទ្ធិពលខ្លាំងដល់វិស័យអចលនទ្រព្យនោះទេ គឺមានតែការលូតលាស់ជាបន្តបន្ទាប់ ហើយអ្នកវិនិយោគគួរតែចាប់ឱកាសនេះដើម្បីវិនិយោគ”។
តាមពិតទៅ វត្តមានក្រុមហ៊ុន Prestrige Homes Cambodia មានវត្តមាននៅស្ទើរតែគ្រប់ព្រឹត្តិការណ៍តាំងពិព័ណ អោយតែពាក់ព័ន្ធនឹងអចលនទ្រព្យ ហើយការដែលចូលរួមនេះដែរគឺចង់ពាំនាំនូវគម្រោងពិសេសៗ ដែលពួកយើងមាន ជាមួយនឹងការបញ្ជុះតម្លៃពិសេសៗ ជូនបងប្អូន អតិថិជនទាំងអស់។
ក្រុមហ៊ុន Prestige Homes Cambodia (ប្រេស្ទីហ្ស៍ ហូម ខេមបូឌា) ជាអចលនទ្រព្យដែលមានអជ្ញាប័ណ្ណពេញលេញ ដោយផ្តល់នូវដំណោះស្រាយមួយដែលពេញចិត្តសម្រាប់តម្រូវការអចលនទ្រព្យទាំងអស់ នៅក្នុងទីផ្សារកំពុងលូតលាស់យ៉ាងឆាប់រហ័ស។
លោក Raymond Choi បានមានប្រសាសន៍ថា ក្រុមហ៊ុនយើងមានលក្ខណៈពិសេសដែលគោលបំណងច្បាស់លាស់ ក្នុងការផ្តល់នូវអចលនទ្រព្យល្អប្រសើរ ក៏ដូចជាសេវាកម្មដែលគ្មានគូប្រជែងដើម្បី បំពេញនូវតម្រូវការនិងជួយសន្សំសំចៃពេលវេលា និង ប្រាក់កាក សម្រាប់អតិថិជនរបស់យើង ដោយយើងមានអ្នកជំនាញមានបទពិសោធន៍ចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យទាំងក្នុងស្រុកនិងអន្តរជាតិ។
ក្រុមហ៊ុនរបស់យើងមានសេវាកម្ម ដូចជា ទិញ លក់ ជួលនូវអចលនទ្រព្យដូចជា Condo , Apartment, ដី បូរី ផ្ទះល្វែង អាគារពាណិជ្ជកម្ម សណ្ធាគារ ភោជនីយ៍ដ្ធាន ក៏ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មវាយតម្លៃអចលនទ្រព្យជាដើម។
ក្រុមហ៊ុនយើងគម្រោងដែលយើងពាំនាំជូនដល់អតិថិជន គឺសុទ្ធសឹងតែជាគម្រោងលំដាប់អន្តរជាតិ ដែលល្អប្រណិត ទាន់សម័យ បរិយាកាសរស់នៅប្រកបដោយ ផាសុកភាព និង វិបុលភាព ជាពិសេស យើងនឹងផ្តល់់សេវាកម្មដែលគ្មានគូប្រៀបនៅលើទីផ្សារមួយនេះ។
លោក Raymond Choi ក្រុមហ៊ុនយើងមានធនធានមនុស្សដែលឆ្លាតវៃ និងប្រកបដោយទេពកោសល្យ ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍អចលនទ្រព្យល្អបំផុត។ ពួកគាត់ម្នាក់ៗសុទ្ធសឹងជាបុគ្គលិកឆ្នើម ដែលមានបទពិសោទធ៍ជាច្រើនឆ្នាំ លើវិស័យអចលនទ្រព្យជាពិសេសនោះ យើងមានពីរក្រុមធំៗ ដែលផ្តោតលើអតិថិជនក្នុងប្រទេស និងក្រុមដែលផ្តោតលើអតិថិជនក្រៅប្រទេស។

កន្លងមកពួកយើងធ្វើបានជោគជ័យយ៉ាងខ្លាំង ក្នុងការលក់ខុនដូអោយម្ចាស់គម្រោង ត្រឹមតែរយៈពេលខ្លី ។ លើសពីនេះទៅទៀត យើងមានមេធាវីផ្ទាល់ ដើម្បីជួយសម្រួលដល់ការទិញ លក់ បានលឿន និងឆាប់រហ័ស។ ដូចនេះហើយទើប អតិថិជន និងម្ចាស់គម្រោងមានទំនុកចិត្តនិងបន្តគាំទ្រនូវគម្រោងថ្មីៗដែលយើងណែនាំ៕