ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​

0
ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​
ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សាជីវកម្ម​ Sumitomo​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​នឹង​អភិវឌ្ឍ​ទីក្រុង​រណប​ឆ្លាតវៃ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​5G​ ដែល​មានតម្លៃ ៤​,២ ពាន់​លាន​ដុល្លារ​ ដែល​នឹង​ស្ថិតនៅ​ចន្លោះ​ទីក្រុង​ហាណូយ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​។

ទីក្រុង​ឆ្លាត​ដែល​មាន​ទីតាំងនៅ​ស្រុក​ដុង​អាញ​ ភាគ​ខាងជើង​ទីក្រុង​ហាណូយ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី២៧២ហិ​កតា​ រួមមាន​អគារ​លំនៅ​ដ្ឋាន​ចំនួន ៧៣ហិ​កតា​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់ ២៥​,០០០នាក់​។ លំនៅ​ដ្ឋាន​នឹងអាច​រក​ទិញ​បាន​នៅ​ឆ្នាំ​ ២០២២​។

គម្រោង​ទីក្រុង​ នឹង​រួមបញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ទាំងអស់​ ដើម្បី​ទទួល​បាន​ប្រជាជន​រស់នៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Sumitomo​ ឱ្យ​ដឹង​ថា​ “តំបន់​គម្រោង​នឹង​រួមបញ្ចូល​នូវ​មន្ទីរពេទ្យ​ សាលារៀន​ កន្លែង​បង្ការ​គ្រោះមហន្តរាយ​ ប្រព័ន្ធ​សន្តិសុខ​ និង​កន្លែង​ពាណិជ្ជកម្ម​ ក៏ដូចជា​តំបន់​បៃតង​ខៀវស្រងាត់​ និង​ផ្លូវ​ធំ​មួយ​ជួរ​ជាមួយ​ដើមឈើ​ផ្កា​ឆ័រ​រី​”។

ការ​អភិវឌ្ឍ​នេះ​នឹង​ក្លាយជា​គម្រោង​មួយ​ ក្នុងចំណោម​គម្រោង​ដំបូងបង្អស់​នៅ​ប្រទេស​វៀតណាម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​5G​ និង​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​ថ្មី​នៅ​ទូទាំង​តំបន់​នោះ​។

ក្រុមហ៊ុន ​Sumitomo​ បាន​បន្ថែម​ថា​ “តាមរយៈ​ការណែនាំ​ប្រព័ន្ធ​5G​ ប្រព័ន្ធ​ស្គាល់​មុខ​ និង​បច្ចេកវិទ្យា​ blockchain​ តំបន់​នេះ​ នឹង​មាន​សេវាកម្ម​ទីក្រុង​ឆ្លាតវៃ​ទំនើប​ ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ទីក្រុង​ហាណូយ​”៕

អានបន្ថែម៖ ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​គ្រោង​នឹង​សាក​ល្បង​បច្ចេកវិទ្យា​ 5G នៅ​កម្ពុជា​ក្នុង​ខែកក្កដា​នេះ

LEAVE A REPLY

Please enter your comment!
Please enter your name here