ដោយ វុត្ថា
ភ្នំពេញ៖ អគារពាណិជ្ជកម្មភ្លោះកប់ពពក Thai Boon Roong Twin Tower World Trade Center ដែលគ្រោងនឹងចំណាយអស់ទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ និងមានកម្ពស់១៣៣ជាន់បាននឹងកំពុងសាងសង់យ៉ាងសកម្ម។
អគារភ្លោះមួយនេះ នឹងក្លាយជា Land Mark មួយរបស់កម្ពុជា ដែលនឹងលើកមុខមាត់កម្ពុជា នៅក្នុងតំបន់ និងឆាកអន្តរជាតិ បាននឹងកំពុងសាងសាង់ជញ្ជាំងទប់ដីព័ទ្ធជុំវិញមុននឹងចាប់តំណើការតួអាគារជាផ្លូវការ។
អគារខ្ពស់លំដាប់ពិភពលោកមួយនេះ វិនិយោគដោយក្រុមហ៊ុន Thai Boon Roong និងក្រុមហ៊ុន Star City ។
អគារភ្លោះដែលខ្ពស់កប់ពពក និងធំជាងគេនៅក្នុងតំបន់អាស៊ាន នឹងដុះឡើងនៅតាមបណ្តោយមាត់ទន្លេងមេគង្គ ទល់មុខអគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញន នឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ។
អគារ Thai Boon Roong Commercial Centre Twin Towers មានកម្ពស់ ៥៨៦ ម៉ែត្រស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការសាងសង់។
នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាសរួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប សណ្ឋាគារ និង កន្លែងកម្សាន្តផ្សេងៗទៀត៕
https://www.youtube.com/watch?v=0D61tjjG0CA
https://www.youtube.com/watch?v=DSG2P3CtW0k
https://www.youtube.com/watch?v=kex3VmSU9Tw
https://www.youtube.com/watch?v=0CKnJvjhe-Y
https://www.youtube.com/watch?v=MMiv1R2sk0s
https://www.youtube.com/watch?v=Xi5yGwNa59A