ដោយ ម៉ាណេត
តៃវ៉ាន់៖ ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់កោះតៃវ៉ាន់ Yang Ming Marine Corporation បានប្រកាសបើកដំណើរការសេវាកម្មចិន វៀតណាម និងកម្ពុជា (CVK) ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងថា “យើងកំពុងដាក់ឲ្យដំណើរការសេវាកម្មនេះទាក់ទងនឹងបរិមាណទំនិញយ៉ាងខ្លាំងនៅក្នុងតំបន់នៃប្រទេសចិន វៀតណាម និងកម្ពុជា”។
-->
ការផ្លាស់ប្តូរកំពង់ផែនៃសេវាកម្ម CVK គឺមាននីងបូ សៀងហៃ សៃម៉ាន ដាណាង ហូជីមិញ ព្រះសីហនុ ហូជីមីញហុងកុង និងនីងបូ។ នេះគឺជាសេវាកម្មដំបូងរបស់ក្រុមហ៊ុន Yang Ming ដែលភ្ជាប់ដោយផ្ទាល់ទៅកំពង់ផែចិន ដាណាង និងក្រុងព្រះសីហនុ។
ការដាក់ឱ្យដំណើរការសេវាកម្ម CVK នឹងជួយកាត់បន្ថយពេលវេលាឆ្លងកាត់ និងផ្តល់នូវសេវាដឹកជញ្ជូនកាន់តែមានប្រសិទ្ធិភាពរវាងចិន វៀតណាម និងកម្ពុជា។ ក្រៅពីបណ្តាញសេវាកម្មអ៊ីនត្រា-អាស៊ីនាពេលបច្ចុប្បន្នដែលមានសេវាកម្មចំនួន ៤៥ នោះ ក្រុមហ៊ុន Yang Ming នៅតែបន្តពង្រឹងការគ្របដណ្តប់របស់ខ្លួននៅក្នុងតំបន់។
ជាមួយនឹងសេវាកម្មថ្មី ក្រុមហ៊ុន Yang Ming នឹងផ្តល់ជូនអតិថិជននូវបណ្តាញសេវាកម្មទូទាំងពិភពលោកដែលកាន់តែប្រសើរនិងទូលំទូលាយជាងមុន។