ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្មរបស់អាមេរិកឈ្មោះ WeWork ដែលមានទ្រព្យរហូតដល់៤៧ពាន់លានដុល្លារ នឹងពង្រីកនៅអាស៊ីអាគ្នេយ៍ ដោយមានទីតាំងចែកចាយការិយាល័យថែមទៀត។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកនេះ បានធ្វើការប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងបើកការិយាល័យថ្មីនៅសឹង្ហបូរី និងហ្វីលីពីន។
-->
ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យនេះ ផ្តល់ជូននូវកន្លែងធ្វើការ និងសេវាកម្មការិយាល័យ សម្រាប់សហគ្រិនអ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងសហគ្រាសធំៗ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន WeWork បានឱ្យដឹងថា “យើងកំពុងផ្តល់កន្លែងទំនេរសម្រាប់អ្នករាល់គ្នា និងសហគ្រិនក្នុងបង្កើតអាជីវកម្មដំបូងរបស់ពួកគេ ដល់ក្រុមហ៊ុនពហុជាតិ ដែលមាននិយោជិករាប់ពាន់នាក់”។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា “នៅក្នុងអាជីវកម្មនេះ មានទាំងអាជីវកម្មខ្នាតតូច និងមធ្យមដែលមានបំណង ផ្តល់នូវភាពងាយស្រួលដល់និយោជិករបស់ក្រុមហ៊ុនធំៗ ខណៈចាប់យកស្មារតីសហគ្រិនភាពរបស់អ្នក ដែលទើបតែចាប់ផ្តើមអាជីវកម្ម”។
ក្រុមហ៊ុន WeWork បានលុបចោលផែនការផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីមានការរិះគន់ជាច្រើនបានចោទសួរពីតម្លៃ និងបំណុលដ៏ច្រើនរបស់ខ្លួន ដែលមាននៅក្នុងបញ្ជីរបស់ខ្លួនកាលពីសប្តាហ៍មុន។
បន្ទាប់ពីការលុបចោល ក្រុមហ៊ុនបានស្នើសុំការបញ្ចូលសាច់ប្រាក់បន្ទាន់មួយពាន់លានដុល្លារ ពីវិនិយោគិនធំបំផុតរបស់ខ្លួនគឺក្រុមហ៊ុន Softbank Group Corp ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ៕