រូបតំណាង
ដោយ ប៊ី
ភ្នំពេញ៖ កម្ពុជាបានបើកការិយាល័យអគ្គកុងស៊ុលមួយនៅហៃគូរដ្ឋធានីនៃខេត្តកោះហៃណានភាគខាងត្បូងប្រទេសចិនកាលពីម្សិលមិញនេះ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរនៅក្នុងវិស័យទេសចរណ៍ វប្បធម៌ ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នេះជាបេសកកម្មកុងស៊ុលដំបូងគេដែលបានបង្កើតឡើងនៅកោះរមណីយដ្ឋានចិនចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ ។ នេះបើយោងតាមការសែត Xinhua របស់ចិនចុះផ្សាយ។
-->
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសចិន លោក Khek Caimealy Sysoda បានថ្លែងនៅក្នុងពិធីបើកថា ស្ថានកុងស៊ុលដែលទើបនឹងបើកថ្មីនឹងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរនៅក្នុងវិស័យទេសចរណ៍ វប្បធម៌ ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក Shen Xiaoming អភិបាលខេត្តហៃណាន បានមានប្រសាសន៍ថា ការបើកដំណើរការស្ថានកុងស៊ុលបង្ហាញពីសារៈសំខាន់ដ៏ធំធេងដែលប្រទេសទាំងពីរផ្សារភ្ជាប់ទៅនឹងភាពស៊ីជម្រៅ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Ung Vantha អគ្គកុងស៊ុលកម្ពុជាប្រចាំនៅហៃគូ បាននិយាយថា ក្រៅពីការចេញទិដ្ឋាការដល់ភ្ញៀវទេសចរចិន អគ្គកុងស៊ុលនឹងជួយកម្ពុជាទាក់ទាញវិនិយោគិនចិនបន្ថែមទៀត។

ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេនៅកម្ពុជា។ ភ្ញៀវទេសចរចិនប្រមាណ ១,៧ លាននាក់បានមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ កើនឡើង ៣៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមក្រសួងទេសចរណ៍កម្ពុជា៕