ដោយនៅ វឌ្ឍនា
ភ្នំពេញៈ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់់ពិភពលោក និងផ្សារទំនើបចំនួន៧ បាននិងកំពុងប្រណាំប្រជែងគ្នា សាងសង់យ៉ាងសកម្មនៅសង្កាត់ពាណិជ្ជកម្ម រសរវើកជាងគេកណ្តាលក្រុងភ្នំពេញ ជាបណ្តុំនូវមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងស្កេកស្កះ ដែលនឹងធ្វើឲ្យទីក្រុងភ្នំពេញផ្លាស់ប្តូរមុខមាត់ទៅកាន់កម្រិតថ្មីមួយទៀត។
គេហទំព័រ Propertyarea.asia ដែលជាគេហទំព័ត៌អចលនទ្រព្យឈានមុខគេនៅកម្ពុជា នឹងលើកយកគម្រោងទាំងនោះនឹងរះឡើង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-->
១) អគារពាណិជ្ជកម្មចម្រុះ The Peak

The Peak ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣នៅតំបន់ដ៏ទាក់ទាញនៃក្រុងភ្នំពេញ ដែលមានកម្ពស់៥៥ជាន់ស្មើនឹង២១៨ម៉ែត្រ។ គំរោងនេះកំពុងសាងសង់់នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ បានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៥៥ជាន់ដ៏ប្រណីត និងសណ្ឋានគារ The Shangri-La Hotel ប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ។ ឥឡូវបានចាប់ផ្ដើមសាងសង់ក្នុងទឹកកម្ពុជា។ គម្រោងនេះមានខុនដូសរុបចំនួនប្រមាណ១០១៤ Unite។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុនOxley Holding ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
២) អគារ Morgan Tower
overseas__cambodian__investment__co.jpg)
អាគារ Morgan Tower បោះទុនវិនិយោគប្រមាណជា១៦០លានដុល្លារអាមេរិកក្នុងការសាងសង់អគារ ដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ២១០ម៉ែត្រ ដែលស្មើទៅនឹង៤៦ជាន់។
អគារ Morgan Tower បាននឹងកំពុងសាងសង់ឡើង ដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនី ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ វិនិយោគដោយ ក្រុមហ៊ុន Morgan Group ។ គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៣) គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម CITY KEY

គំរោងនេះមានឈ្មោះ CITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ បាននិងកំពុងសាងសង់ ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។
គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារThe Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៤) អគារ Thai Boon Roong Commercial Centre Twin Towers

អគារនេះមានកម្ពស់៥៨៦ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការសាងសង់។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាស់រួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប អាផាតម៉ិន ខុនដូលំដាប់អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។
អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាខ្ពស់ជាងគេក្នុងនាមអាគារភ្លោះនៅលើពិភពលោក។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ស្ថិតក្នុងចំណោមអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន។
៥) គម្រោងសាងសង់អគារ Naga 3

ក្រុមហ៊ុន NagaCorp Ltd នៅភ្នំពេញ គ្រោងសាងសងសាខាថ្មី Naga 3 បាននិងកំពុងសាងសង់ក្រោមទុនវិនិយោគជិត៤០០០លានដុល្លារ និងរចនាដោយក្រុមហ៊ុនជំនាញខាងរចនាកាស៊ីណូ Steelman Partners LLP ។
ក្រុមហ៊ុន NagaCorp ដែលមានឈ្មោះក្នុងទីក្រុងហុងកុង មានអាជ្ញាប័ណ្ណផ្តាច់មុខក្នុងការប្រតិបត្តិការកាស៊ីណូនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
គម្រោងណាហ្គា៣ នឹងសាងសង់អាគារចំនួនប្រាំ នៅលើផ្ទៃដីចំនួន១៦,៨៣៧ ម៉ែត្រការ៉េ។ នៅពេលសាងសង់រួចរាល់គម្រោងណាហ្គា៣ ត្រូវបានរំពឹងថានឹងមានស ; ណ្ឋាគារកម្ពស់៦៦ជាន់ចំនួនពីរអាគារ សណ្ឋាគារកម្ពស់៤៥ជាន់ចំនួនពីរអាគារ នឹងខុនដូមួយដែលមានកំពស់៤៨ជាន់។
៦) គម្រោងផ្សារទំនើប The One Mall

គម្រោង The One Mall ដែលជាផ្សារទំនើបដ៏ធំ ក្នុងតំបន់កោះពេជ្រនឹងលេចចេញជារូបរាងនៅចំកណ្តាលរាជធានីភ្នំពេញ ដោយនឹងផ្តល់ជូននូវជម្រើសយ៉ាងសម្បូរបែបជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ដល់អ្នកទិញទំនិញទាំងឡាយ។
គម្រោងនេះមានកម្ពស់បីជាន់ បាននឹងកំពុងការសាងសង់យ៉ាងសកម្ម ស្ថិតនៅទីតាំងស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ដែលជាទីប្រជុំជនប្រមូលផ្តុំទៅដោយសាលារៀន សណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd។
៧) គម្រោងអគារពាណិជ្ជកម្ម The Sunwah Pearl Phnom Penh

គម្រោង The Sunwah Pearl Phnom Penh គឺជាគំរោងអភិវឌ្ឍន៍ធំជាងគេរបស់ ក្រុមហ៊ុន Sunwah ស្ថិតនៅលើផ្លូវសួនសម្តេចហ៊ុនសែន និងនៅចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេបាសាក់ និងទន្លេសាប នៅលើដីទំហំ១៥,០០០ ម៉ែត្រការ៉េដែលគ្រោងនឹងអភិវឌ្ឍជាប្រភេទលំនៅដ្ឋានប្រណីតចំនួនពីរ អគារការិយាល័យ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលផ្សារទំនើបធំ។
គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ដែលមានផ្ទៃដីសាងសង់សរុបជាង១៥,០០០ម៉ឺនម៉ែត្រការ៉េ ដែលមានទឹកប្រាក់វិនិយោគសរុបចំនួនជាង ៥៨០លានដុល្លារអាមេរិក។
The Sunwah Pearl Phnom Pen មានកំពស់ខ្ពស់ដែលមាន៦២ជាន់ ជាអាគារខ្ពស់ជាងគេមិនធ្លាប់មាននៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាលំនៅឋានរបស់អ្នកដែលចូលចិត្តការរស់នៅប្រកបដោយផាសុកភាព ក្នុងបរិយាកាសប្រណីត និងឆើតឆាយ៕