ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យចិន កំពុងគ្របដណ្តប់លើពិភពលោក ដោយកាន់កាប់លំដាប់កំពូលទាំង១០ នៅក្នុងចំណាត់ថ្នាក់នៅឆ្នាំនេះ ដែលធ្វើឡើងដោយក្រុមអ្នកពិគ្រោះយោបល់ផ្នែកក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍របស់ក្រុមហ៊ុន Brand Finance។

ក្រុមហ៊ុនអចលនទ្រព្យ Evergrande Group បានឈរនៅលំដាប់កំពូលដោយបង្កើនតម្លៃក្រុមហ៊ុន២៦ភាគរយ ស្មើនឹង២០,៤ពាន់លានដុល្លា។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុន Brand Finance។
-->
របាយការណ៍បានឱ្យដឹងថា “ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទី២ នៅប្រទេសចិន ក្រុមហ៊ុន Evergrande បានឈានមុខគេលើខ្សែកោង ដោយបន្តធ្វើទំនើបកម្ម និងទទួលយកបច្ចេកវិទ្យាថ្មីៗ”។
ក្រុមហ៊ុនចិនធំៗដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ក៏បានជាប់ក្នុងបញ្ជីកំពូលទាំង ២៥ផងដែរ។ ក្រុមហ៊ុន Country Garden (ទី ២) និងក្រុមហ៊ុន R&F (ទី ១៣) បានបញ្ចូលក្នុងបញ្ជី ដែលមានអ្នកអភិវឌ្ឍន៍ជនជាតិចិនចំនួន២០ នៅក្នុងបញ្ជីកំពូលទាំង២៥ ។
ចិនក៏មានក្រុមហ៊ុនឈានមុខគេទាំង៥ ក្នុងបញ្ជីក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍កម្ពុជាបានបង្កើនតម្លៃរបស់ខ្លួន៧០ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់៣,១ពាន់លានដុល្លារ៕