ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនយក្សមួយនៅប្រទេសចិន មានបំណងហក់ចូលវិនិយោគលើរថភ្លើងលើអាកាស (Sky Train) នៅទីក្រុងភ្នំពេញ ដែលគំរោងនេះនឹងបង្ហាញ ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនយក្សមួយនៅប្រទេសចិន មានបំណងហក់ចូលវិនិយោគលើរថភ្លើងលើអាកាស (Sky Train) នៅទីក្រុងភ្នំពេញ ដែលគំរោងនេះនឹងបង្ហាញ ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុនដែលគ្រោងវិនិយោគគំរោងនេះ Zhontang Sky Train Goup មានមូលដ្ឋាននៅក្នុងទីក្រុងចេងហ្សូ ខេត្តស៊ីឈួន ប្រទេសចិន ជាក្រុមហ៊ុនដែលមាន ជំនាញផ្នែកតភ្ជាប់បច្ចេកវិទ្យាផ្លូវដែ។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងបង្ហាញពីព៌តមានលំអិតស្តីពីការតភ្ជាប់បច្ចេកវិទ្យា (រថភ្លើងលើអាកាស)ដល់ប្រតិភូកម្ពុជាដឹកនាំដោយលោកឈួន ដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទៅទស្សនកិច្ចប្រទេសចិន ក្នុងសប្តាហ៍នេះ។
តំណាងក្រុមហ៊ុននេះ ធ្លាប់បានមកទស្សនកិច្ចកម្ពុជាកាលពីឆ្នាំមុន ដែលនឹងជំរុញឲ្យមានការអភិវឌ្ឍកាន់តែច្រើនពីមន្រ្តីកម្ពុជា។រថភ្លើងលើអាកាសនេះ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ តភ្ជាប់ពីកណ្តាលក្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រុមហ៊ុនZhongtang ក៏គ្រោងវិនិយោគមជ្ឈនមណ្ឌលពិព៌ណអន្តរជាតិនៅភ្នំពេញ សណ្ឋាគារលំដាប់ផ្កាយ៥ និងផ្សារទំនើបលំដាប់អន្តរជាតិនានា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ បានស្នើភាគីជប៉ុនជួយសិក្សា និងវិនិយោគសាងសង់បណ្តាញរថភ្លើងលើអាកាសនេះផងដែរ។ ជាលទ្ឋផលបច្ចុប្បន្ននេះ ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) កំពុងសិក្សាលំអិតពីគំរោងនេះ ដែ
លនឹងបញ្ចប់នឹងចុងឆ្នាំនេះ៕








