ក្រុមហ៊ុនចិនគ្រោងហក់ចូលវិនិយោគរទេះភ្លើងលើអាកាសនៅកម្ពុជា

0

ដោយ ដែន ចែងចាំង

​ភ្នំពេញ៖ ក្រុមហ៊ុនយក្សមួយនៅប្រទេសចិន មានបំណងហក់ចូលវិនិយោគ​លើរថភ្លើងលើអាកាស (Sky Train) នៅទីក្រុងភ្នំពេញ ដែលគំរោងនេះនឹងបង្ហាញ ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។

​ក្រុមហ៊ុនដែលគ្រោងវិនិយោគគំរោងនេះ Zhontang Sky Train Goup មាន​មូលដ្ឋាននៅក្នុងទីក្រុងចេងហ្សូ ខេត្តស៊ីឈួន ប្រទេសចិន ជាក្រុមហ៊ុនដែលមាន ជំនាញផ្នែកតភ្ជាប់បច្ចេកវិទ្យាផ្លូវដែ។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងបង្ហាញពីព៌តមានលំអិតស្តីពីការតភ្ជាប់បច្ចេកវិទ្យា (រថភ្លើងលើអាកាស)ដល់ប្រតិភូកម្ពុជាដឹកនាំដោយលោកឈួន ដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែល​បានទៅទស្សនកិច្ចប្រទេសចិន ក្នុងសប្តាហ៍នេះ។

 

​តំណាងក្រុមហ៊ុននេះ ធ្លាប់បានមកទស្សនកិច្ចកម្ពុជាកាលពីឆ្នាំមុន ដែលនឹងជំរុញឲ្យមានការអភិវឌ្ឍកាន់តែច្រើនពីមន្រ្តីកម្ពុជា។រថភ្លើងលើអាកាសនេះ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ តភ្ជាប់ពីកណ្តា​លក្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

​ក្រុមហ៊ុនZhongtang ក៏គ្រោងវិនិយោគមជ្ឈនមណ្ឌលពិព៌ណអន្តរជាតិនៅភ្នំពេញ សណ្ឋាគារលំដាប់ផ្កាយ៥ និងផ្សារទំនើបលំដាប់អន្តរជាតិនានា។

​លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ បានស្នើភាគីជប៉ុនជួយសិក្សា និងវិនិយោគសាងសង់បណ្តាញរថភ្លើងលើអាកាសនេះផងដែរ។ ជាលទ្ឋផលបច្ចុប្បន្ននេះ ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) កំពុងសិក្សាលំអិតពីគំរោងនេះ ដែ
លនឹងបញ្ចប់នឹងចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here