IMF​៖ សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​សកល​កំពុង​ឈាន​ទៅ​រក​វិបត្តិ​មួយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ នឹង​ធ្វើ​ឱ្យ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ របស់​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០០៩​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ IMF​។

របាយការណ៍​របស់​ IMF​ បានឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ជាមួយ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​មកដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​”។

ការ​ធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​ នៅ​ជុំវិញ​ពិភពលោក​កំពុង​ រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​ជាស​កល​ ខណៈ​ការ​កើនឡើង​ពន្ធគយ​ បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​មិន​ប្រាកដប្រជា​ដែល​ធើ្វ​ឱ្យ​មានការ​ថមថយ​កំណើន​វិនិយោគ​។

របាយការណ៍​បានឱ្យ​ថា​ “ពន្ធគយ​កាន់តែ​ខ្ពស់​ និង​ភាព​មិន​ប្រាកដប្រជា​យូរអង្វែង​ជុំវិញ​គោលនយោបាយ​ពាណិជ្ជកម្ម​ បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​ និង​តម្រូវការ​ទំនិញ​មូលធន​ធ្លាក់ចុះ​”។

សង្រ្គាម​ពន្ធគយ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ខាតបង់​ចំណូល​ជិត​ ៧០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។

កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​នេះ​ គឺជា​ផលវិបាក​នៃ​ការ​កើនឡើង​ នូវ​របាំង​ពាណិជ្ជកម្ម​ ការ​កើនឡើង​ នូវ​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពាណិជ្ជកម្ម​ និង​ភូមិសាស្ត្រ​នយោបាយ​ កត្តា​ដែល​បង្ក​ភាព​តានតឹង​ដល់​ម៉ាក្រូ​សេដ្ឋកិច្ច​ នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​រីកចម្រើន​ជាច្រើន​ និង​កត្តា​រចនាសម្ព័ន្ធ​ ដូចជា​កំណើន​ផលិតភាព​ទាប​ និង​ប្រជាសាស្ត្រ​វ័យ​ចំណាស់​នៅក្នុង​សេដ្ឋកិច្ច​ជឿនលឿន​។ នេះ​បើ​យោង​តាម​អ្នក​ផ្តល់​យោបល់​សេដ្ឋកិច្ច​លោក​ Gita​ Gopinath​៕

LEAVE A REPLY

Please enter your comment!
Please enter your name here