ដោយគង់ សូរិយា
ព្រះសីហនុៈ វីឡាកូនកាត់ និងដីឡូត៍បាននិងកំពុងដាក់លក់ក្នុងតម្លៃពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ហើយវាបាននិងកំពុងក្លាយជាឱកាសដែលអ្នកវិនិយោគអាចរកផលចំណេញបាន។
លោកស្រីអ៊ុំ ថាវី ម្ចាស់វីឡា និងដីឡូត៍លំនៅដ្ឋាននៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ តុលានេះថា ទោះបីជាមានការចាកចេញរបស់ចិនមួយចំនួន ដែលធ្វើការនៅតាមកាស៊ីណូអនឡាញនៅក្រុងព្រះសីហនុបានចាកចេញមួយចំនួនក្តី ប៉ុន្តែកាស៊ីណូធម្មតា និងដំណើរការអាជីវកម្មនានានៅតែមានភាពល្អប្រសើរ ហេតុនេះសកម្មភាព និងការអភិវឌ្ឍនៅក្រុងព្រះសីហនុមិនមានអ្វីគួរឲ្យបារម្ភនោះទេ។
-->
ជាមួយគ្នានេះ លោកស្រីបាន និងកំពុងដាក់លក់អចលនទ្រព្យក្នុងតម្លៃពិសេសចំនួនពីរ គឺដីឡូត៍ពីរឡូត៍ ទំហំ ៥គុណនឹង២០ម៉ែត្រ ក្នុងតម្លៃ៧៥០០០ដុល្លារ និងផ្ទះវីឡាកូនកាត់ចំនួនពីរលក់ក្នុងតម្លៃពិសេស។
ចំណែកផ្ទះវីឡាមានពីរប្រភេទ គឺវីផ្ទះវីឡាពណ៌ស មានទំហំផ្ទះ ៤,២ម៉ែត្រ និងបណ្តោយ១០,៥ម៉ែត្រ និងមានចំណតមុខផ្ទះ៤ម៉ែត្រ និងក្រោយផ្ទះ២ម៉ែត្រ។ មានបន្ទប់គេង៤ បន្ទប់ទឹក៥ លក់ក្នុងតម្លៃ១៩៧,៥០០ដុល្លារអាមេរិក។ ចំណែកវីឡាព៌ណលឿង មានបន្ទប់គេង៣ បន្ទប់ទឹក៤ សល់ចំណតមុខផ្ទះ ៤ម៉ែត្រ ក្រោយផ្ទះ ២ម៉ែត្រ ផ្លូវមុខផ្ទះ១០០ម៉ែត្រ លក់ក្នុងតម្លៃ១៩៥,០០០ដុល្លារអាមេរិក។
លោកស្រីអ៊ុំ ថាវីបានមានប្រសាសន៍ឲ្យដឹងទៀតថា “តម្លៃអចលនទ្រព្យខាងលើនេះ ជាតម្លៃពិសេស និងអាចចចារបាន”។
អតិថិជនចាប់អារម្មណ៍ អាចទំនាក់ទំនងលេខទូរស័ព្ទលេខ ០៧០ ៨១១ ៦៨៦៕







