ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ទម្លាក់​អត្រា​ការប្រាក់​ជាថ្មី​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារ​កណ្តាល​កូរ៉េ​នឹង​ទម្លាក់​ការប្រាក់​ទាប​ដល់​ ១,២៥​ ភាគរយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

តាមរយៈ​ការ​ទម្លាក់​អត្រា​ការប្រាក់​ ធនាគារ​កណ្តាល​នេះ​គ្រោង​នឹង​ជំរុញ​ធនាគារពាណិជ្ជ​កម្ម​ឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ទាប​ និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​។ ធនាគារកណ្ដាល​បាន​ចេញផ្សាយ​ទិន្នន័យ​ដែល​បង្ហាញថា​ រូបិយប័ណ្ណ​មានតម្លៃ​ ២,៩​ ទ្រី​លាន​ដុល្លារ​កំពុង​ចរាចរ​នៅ​ចុងខែ​ សីហា​ដែល​កើនឡើង​ ៦,៨​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ការ​កើនឡើង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ធនាគារកណ្ដាល​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​កាលពី​ខែ​ កក្កដា​ ជាលើកដំបូង​ក្នុងរយៈពេល​ ៣ ឆ្នាំ​មក​ត្រឹម​ ១,៥​ ភាគរយ​។មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ទម្លាក់​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​កូរ៉េ​ខាងត្បូង​មក​ត្រឹម​ ២ ភាគរយ​ពី​កំណើន​ ២,៦​ ភាគរយ​។

ការព្យាករណ៍​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​ ២០២០​ ក៏​ត្រូវ​បាន​ទម្លាក់​ពី​ ២,៨​ ភាគរយ​ដល់​ ២,២​ ភាគរយ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here