រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​បាន​ជាង​ ១៥ពាន់​ប៊ី​លាន​រៀល​ ត្រឹម​រយៈពេល៨ខែ​ ឆ្នាំ២០១៩

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩​ រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង​ ១៥​ ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ៧៩,៣​% ចំណែក​ការអនុវត្ត​ ចំណាយ​ត្រូវ​ប្រមាណ១២​ ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ៥០,៤​% ​នៃ​ច្បាប់​ថវិកា​ឆ្នាំ២០១៩​។

អគ្គនាយក​ដ្ឋាន​គោលនយោបាយ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​បាយ​ការណ៍​ដែល​បញ្ជាក់​ពី​ការ​ប្រមូល​ចំណូល​ និង​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ​ ដែល​ក្នុង​នោះ​ សម្រាប់​តែ​ខែសីហា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​ក្នុង​ស្រុក​សរុប​ បាន​ចំនួន​ជាង​ ២ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ១០,៨ភាគរយ​នៃ​ច្បាប់​ថវិកា​ប្រចាំឆ្នាំ២០១៩​ ។

ពាក់ព័ន្ធ​ចំណូល​ថវិកា​នេះ​ តាម​ក្របខ័ណ្ឌ​ថវិកា​ ឆ្នាំ២០១៩​ ត្រូវ​បាន​កំណត់​ថា​ ចំណូល​ក្នុង​ប្រទេស​ថវិការដ្ឋ​ ឬថវិកាជាតិ​ ត្រូវ​បាន​កំណត់ដោយច្បាប់​ប្រមាណ​ ១៩,២៨ភាគរយ​នៃ​ ផ.ស.ស​ (ផលិតផល​សរុប​ក្នុង​ស្រុក​)។ ចំណូល​ចរន្ត​មាន​ប្រមាណ​ ១៩,១០ភាគរយ​ នៃផ.ស.ស​ ចំណាយ​សរុបថ​វិការ​ដ្ឋ​ ឬថវិកាជាតិ​ត្រូវ​ប្រមាណ​ ២៤,៧២ភាគរយ​ នៃ​ផសស​ ចំណាយ​ចរន្ត​ ១៦,៣០ភាគរយ​ នៃ​ផសស​និង​អតិរេក​ចរន្ត​ត្រូវ​ប្រមាណ​ក្នុង​ចំនួន​ ២,៨១ភាគរយ​ នៃ​ផសស​ផង​ដែរ​ ។

តាម​ការព្យាករណ៍​របស់​ធនាគារពិភពលោក​ ADB​ បាន​បង្ហាញថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​បន្ត​រក្សា​បាន​កំណើន​ ដោយ​សម្រេច​បាន​ក្នុងរង្វង់​ ៧,១ភាគរយ​ ប្រហាក់​ប្រហែល​ឆ្នាំ២០១៨​ ក្នុង​នោះ​ ផសស​ ថ្លៃ​បច្ចុប្បន្ន​កើនឡើង​ជាង​ ១០៩​ លាន​រៀល​ សមមូល​ប្រមាណ​ជាង​ ២៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ ផសស​ សម្រាប់​មនុស្សម្នាក់​ ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ ១៧០៦​ ដុល្លារ​អាមេរិក​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here