សណ្ឋាគារ​ និ​ងរីហ្ស​តអន្តរជាតិ​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាម​បាន​អនុញ្ញាត​ឱ្យ​មានការ​សង​សង់​ នូវ​គម្រោង​សណ្ឋាគារ​ និ​ងរីហ្ស​ត ស៊ី​ប៊្រីស​ (Sea​ Breeze​ Hotel​ and​ Resort​)លើ​ផ្ទៃដី​ទំហំ​ ៥.២២៤ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

ម្ចាស់​ទុន​វិនិយោគ​លើ​សណ្ឋាគារ​ និ​ងរីហ្ស​តនេះ​ ជា​ស្រ្តី​ជន​ខ្មែរ​ឈ្មោះ​សោម​ រស្មី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អេស​-ប៊ី​-ខេ​ រី​ស៊ើច​ អេន​ ឌី​វេ​ឡុប​មេន​។

យោង​តាម​កិច្ច​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង ​(IESIA​) លើ​គម្រោង​នេះ​ កាលពី​ថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​នេះ​ និង​ម្ចាស់​គម្រោង​ត្រូវ​គោរព​ ទៅតាម​បទដ្ឋាន​បរិស្ថាន​ ក្នុង​ការរៀបចំ​អាង​ចម្រោះ​ទឹក​កខ្វក់​ ដែល​មាន​សមត្ថភាព​ គ្រប់គ្រាន់​ក្នុង​ការ​សម្អាត​សំណល់រាវ​ចេញពី​គម្រោង​ ដោយ​សមាមាត្រ​ទៅ​នឹង​បរិមាណ​ប្រើប្រាស់​ទឹក​ របស់​គម្រោង​។

អង្គប្រជុំ​ក៏​តម្រូវ​ឱ្យ​ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​តំបន់​នេះ​ ឱ្យ​ក្លាយទៅជា​តំបន់​មេត្រីភាព​បរិស្ថាន​ ដោយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ និង​ត្រូវ​ដាំ​ដើមឈើ​ ឬរុក្ខ​ជា​តិ​លម្អ​រឱ្យ​បាន​ច្រើន​ ដើម្បី​លម្អ​សោភ័ណភាព​នៅក្នុង​តំបន់​គម្រោង​ ​និង​ត្រូវ​គោរព​វប្បធម៌​ប្រពៃណី​ ទំនៀម​ទំ​លាប់​ និង​រំលេច​រចនាបថ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​អគារ​។

របាយការណ៍​របស់​អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ​នេះ​ បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សណ្ឋាគារ​ និង​ផ្ទះសំណាក់​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង ១៥០កន្លែង​ ក្នុង​នោះ​ គ្រប់គ្រង​ ដោយ​ចិន​ មាន​ជាង៩០​% ខណៈ​ដែល​កាស៊ីណូ​មាន​៦២​កន្លែង​ គ្រប់គ្រង​ដោយ​ចិន​រហូតដល់៧៧​%។

របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យដឹង​ថា​ បើ​គិត​ចាប់ពី​ឆ្នាំ២០១៦​ មកទល់​នឹង​ ខែសីហា​ ឆ្នាំ២០១៩​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ទុន​វិនិយោគ​ពី​ប្រទេស​ចិន២ពាន់​លាន​ ដុល្លារ​អាមេរិក​ស្មើនឹង៨​,៩% នៃ​ទុន​វិនិយោគ​សរុប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here