ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ទើរតែមិនគួរឱ្យជឿសោះថា លោកអ្នកមានប្រាក់ត្រឹម ១០០០ដុល្លារតែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត និងពោរពេញទៅដោយប្រណីតភាពបានដែរ ដែលជាការផ្តល់ជូនយ៉ាងពិសេសពី បុរី ខេ ស៊ី មានទីតាំងស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងមានសក្ដានុពល និងការអភិវឌ្ឍន៍ជាងគេក្នុងចំណោមបណ្តាខណ្ឌនានានៃតំបន់ជាយក្រុង។
ស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានសក្ដានុពលក្រោមគម្រោងអភិវឌ្ឍធំជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយតំបន់ជាយក្រុងរាជធានីភ្នំពេញ ឱ្យទៅជាតំបន់លំនៅដ្ឋានប្រកបដោយផាសុកភាព រួមជាមួយនឹងបណ្តុំឧស្សាហកម្មផងដែរនោះ បុរី ខេ ស៊ី បច្ចុប្បន្ននេះ បាន និងកំពុងតែមានសកម្មភាពយ៉ាងមមាញឹកក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានបែបទាន់សម័យ ស៊ីវិល័យ និងប្រណីតភាព ដែលគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២១ឆាប់ៗខាងមុខនេះ ។
-->
បុរី ខេ ស៊ី មានទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ ១០០០ដុល្លារ តែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ ។
តំណាងផ្នែកលក់របស់បុរី ខេ ស៊ី បានបង្ហើបប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមានភាពទាក់ទាញមួយនេះ បាន និងកំពុងតែសម្រុកសាងសង់ ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ ។
ដោយឡែកសម្រាប់បច្ចេកទេសសាងសង់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ទៅគុណភាពជាចម្បង ការរចនាម៉ូដបែបទាន់សម័យ និងស៊ីវិល័យនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។ មានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ដែលជួយសន្សំថវិកាក្នុងការប្រើថាមពលអគ្គិសនីបានយ៉ាងប្រសើរ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។
នៅក្នុងគម្រោងបុរី KC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។
ប្រភេទលំនៅដ្ឋាន Shop House មានទំហំ ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៨៩ ៧៨៧ ៧២១ / ០៨៧ ៣៦ ៩៥ ៣៦ / ០១៦ ៦៨៥ ៨៥៨៕



