ដោយ រ៉ាណេត
ក្រុងព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ នៅសល់ត្រឹមតែជាងមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះ ផ្សារទំនើបដ៏ធំ និងទាន់សម័យលើកដំបូងគេនៅក្នុងក្រុងព្រះសីហនុ FURI TIMES SQUARE នឹងចាប់ផ្តើមបើកដំណើរការទទួលស្វាគមន៍វត្តមានអតិថិជនរបស់ខ្លួនហើយ។

-->
ជាមួយនឹងការត្រៀមខ្លួនបង្ហាញវត្តមានថ្មី នៃការបើកទំព័រជាប្រវត្តិសាស្ត្រប្រចាំនៅក្នុងក្រុងព្រះសីហនុ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់ ប្រចាំនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសកម្ពុជា FURI TIMES SQUARE នឹងធ្វើឱ្យមហាជន ក៏ដូចជាអតិថិជនទូទៅមានភាពភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងទៅនឹងទិដ្ឋភាពដ៏អស្ចារ្យ នៃការរចនាម៉ូដផ្សារទំនើបទាំងមូល រាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅផងដែរ។
នាយិកាគ្រប់គ្រងទីផ្សារ និងការលក់ ផ្សារទំនើប FURI TIMES SQUARE អ្នកនាងលីម សុខាដាវីន បានប្រាប់ឱ្យដឹងកាលពីម្សិលម៉ិញនេះថា នៅដំណាច់ចុងខែនេះ គឺគ្រាន់តែជាការបើកជំហានដំបូង ដែលស្របទៅនឹងឱកាសនៃថ្ងៃឈប់សម្រាក របស់មន្ត្រីរាជការ និងសាធារណៈជនទូទាំងប្រទេសនៃពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយឡែកពិធីបើកសម្ពោធជាផ្លូវការណ៍តែម្ដង គឺនៅដំណាច់ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។
កញ្ញាបានបន្តទៀតថា “ FURI TIMES SQUARE នឹងក្លាយទៅជាទីតាំងដែលប្រមូលផ្តុំទៅដោយផលិតផល និងសម្ភារៈប្រើប្រាស់ចំរុះ ដែលសុទ្ធតែមានគុណភាពខ្ពស់ មានម៉ាកល្បីៗនៅលើសាកល ក៏ដូចជាចំណីអាហារចំរុះជាតិសាសន៍ផងដែរ ចូលមកបម្រើសេចក្ដីត្រូវការរបស់អតិថិជន នៅក្នុងខេត្តព្រះសីហនុទាំងមូលតែម្ដង”។ កញ្ញាបានបន្តទៀតថា “ក្នុងកិច្ចដំណើរការជាជំហានដំបូងនៅអំឡុងចុងខែនេះ យើងទទួលបានការគាំទ្រពីសំណាក់បណ្តាក្រុមហ៊ុននានាជាច្រើន ដែលសហការជួលទីតាំងលក់ផលិតផលរបស់ខ្លួននៅក្នុងផ្សារទំនើបដ៏អស្ចារ្យមួយនេះ ដែលគិតត្រឹមថ្ងៃទី១៩ នេះយើងសម្រេចបានជាង ៩០ភាគរយរួចទៅហើយ”។
ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការចាប់បើកដំណើរការជាជំហានដំបូងនៅពេលនេះ កញ្ញា លីម សុខាដាវីន ក៏បានប្រាប់ឱ្យដឹងផងដែរថា ចាប់តាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់នៅផ្សារទំនើប FURI TIMES SQUARE ក្រៅតែពីជាទីកន្លែងលក់ទំនិញ សម្ភារៈប្រើប្រាស់ គ្រឿងបរិក្ខា គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ចំណីអាហារ ភេសជ្ជៈ និងម៉ូតសម្លៀកបំពាក់យ៉ាងសប្បូរបែបរាប់រយប្រភេទនោះ ថែមទាំងមានរោងភាពយន្តនៅជាន់ខាងលើ ព្រមគ្នាជាមួយនឹងទីកន្លែងទទួលទានភេសជ្ជៈកម្សាន្ត នាពេលរាត្រី (Sky Bar) ផងដែរ ដែលវានឹងក្លាយជាបទពិសោធន៍ សម្រាប់អ្នករស់នៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាបណ្តាអ្នកទេសចរ និងអ្នកជំនួញក្នុងតំបន់ផងដែរ។

ផ្សារទំនើប Furi Times Square ដែលមានទីកន្លែងលក់រាយ និងកន្លែងកម្សាន្តចំនួនសរុប៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើស នៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅក្នុងពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ ផ្សារទំនើប FURI TIMES SQUAREMall មានកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

សូមរីករាយទទួលយកនូវបទពិសោធន៍ថ្មី រសជាតិជីវិតថ្មីនៃការរស់នៅតាមបែបទាន់សម័យ ជាមួយនឹងផ្សារទំនើប FURI TIMES SQUARE៕