ធនាគារថ្មីមួយបានឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ធនាគារប៉ាស៊ិហ្វិកខាងត្បូង ជាធនាគារថ្មីមួយបានឈានជើងចូលទីផ្សារកម្ពុជា ជាមួយទុនប្រមាណ ៧លានដុល្លារអាមេរិក ដោយជាសហការជាមួ​យក្រុមហ៊ុន អ អឹម អេគ្រុប បង្កើតក្រុមហ៊ុន BSP Finance នៅកម្ពុជា។

 

លោក រ៉ូប៊ីន ហ្វ្លេមីង អគ្គនាយកក្រុមហ៊ុនបាស៊ីហ្វិកគ្រុប បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃម្សិលម៉ិញនេះថា ការបោះជំហ៊ានមុខជំនួញចូលមកកម្ពុជានេះ គឺដោយសារតែប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍយ៉ាងប្រសើរ។ លោកបន្តថា ក្រុមហ៊ុន BSP Financeនេះ នឹងផ្ដល់ជូនសេវាកម្ម ហិរញ្ញប្បទានទ្រព្យសកម្ម ការជួល ការទិញ និងការបង់រំលួស ដើម្បីក្លាយជាកម្មសិទ្ធលើវត្ថុ រឺរបស់អ្វីដែលខ្លួនចង់បាន។ លើសពីនេះក៏មានការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតផងដែរ។

 

ប្រធានក្រុមប្រឹក្សាភិបាលក្រុម BSP លោកកូស្តាស កុងស្តង់ទីណូបានបញ្ជា​ក់ផងដែរថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន អ អឹម អេគ្រុបនេះនឹងរួមចំណែកដល់ដំណើរការអជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការងភិវឌ្ឍអាជីវកម្មរួមគ្នា ហើយសង្ឃឹមថាក្រុមហ៊ុន BSP នឹងអាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ីប់ាស៊ីហ្វិក។

 

លោកបន្តថា ឆ្នាំ២០១៦ក្រុមហ៊ុន BSP មានប្រាក់ចំណេញដុលក្រោយកាត់ពន្ធចំនួន១៧៥លានដុល្លារអាមេរិក ហើយគណនេយ្យតុល្យការមានចំនួន ៣៦០០លានដុល្លារ និងមូលនិធិទីផ្សារមានចំនួនរហូតដល់១២៣០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here