ក្រុមហ៊ុន​អន្តរជាតិ​គ្រោង​វិនិយោគ​ផលិត​អគ្គិសនី​កែច្នៃ​ពី​សំរាម​ និង​ទាញ​យក​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្តកំពត​

0

ដោយ ​វុត្ថា​

ខេ​ត្ត​កំពតៈ​ ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​សឹង្ហ​បុរី​ និង​ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ពី​មាន​គោលបំណង​របស់​ខ្លួន​ ក្នុង​ការ​វិនិយោគ​ផលិត​អគ្គិសនី​ តាម​រយះ​ការកែច្នៃ​ពី​សំរាម​ និង​ពី​ពន្លឺ​ព្រះអាទិត្យ​ ការ​ចម្រុះ​ទឹក​កខ្វក់​ ការបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​នៅក្នុង​ខេត្តកំពត​។

តំណាង​ក្រុមហ៊ុន​ទាំង​ក្រុមហ៊ុន​នី​មួយ​ៗ នៅក្នុង​ជំនួប​ជាមួយ​លោក​ជាវ​ តាយ​ អភិបាលខេត្ត​កំពត​កាលពី​ថ្ងៃទី​ ១៧​ ខែតុលា​ឆ្នាំ​ ២០១៩​ ដោយ​បាន​បង្ហាញ​ពី​គោលបំណង​នៃ​គម្រោង​វិនិយោគ​ នៅ​ខេត្តកំពត​ ក៏ដូចជា​ បទពិសោធន៍​អនុវត្ត​គម្រោង​ជោគជ័យ​នៅ​ប្រទេស​ផ្សេង​ៗ។

លោក​ជាវ​ តាយ​អភិបាលខេត្ត​កំពត​បាន​សម្តែង​ការ​គាំទ្រ​ និង​រីករាយ​ដែល​ក្រុមហ៊ុន​ មានបំណង​ចង់​វិនិយោគ​ នៅ​ខេត្តកំពត​ ព្រោះ​ខេត្តកំពត​គឺជា​ខេត្ត​មួយ​កំពុង​អភិវឌ្ឍន៍​ ដែល​ត្រូវការ​ចាំបាច់​ ការចូលរួម​វិនិយោគ​របស់​ក្រុមហ៊ុន​នានា​បន្ថែម​ទៀត​។ ជាពិសេស​ការ​វិ​និ​យោ​គបំ​លែង​សំរាម​ជា​អគ្គិសនី​ គឺជា​ការចូលរួម​សំអាត​អនាម័យ​ បរិស្ថាន​ក្នុង​ខេត្ត​។

អភិបាលខេត្ត​រូប​នេះ​ ក៏បាន​ស្នើ​ក្រុមហ៊ុន​ត្រលប់​ ទៅ​ធ្វើ​គម្រោង​លម្អិត​ឲ្យ​ច្បាស់លាស់​ម្តង​ទៀត​ ដើម្បី​ពិភាក្សា​គ្នា​នៅពេល​ក្រោយ​ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ព្យាយាម​ជួយ​ឲ្យអស់​ពី​លទ្ធភាព​ ដើម្បី​សម្រួល​ដំណើរការ​វិនិយោគ​ឲ្យបាន​ជោគជ័យ​។

ក្រុមហ៊ុន​វិនិយោគ​ មក​ពី​ប្រទេស​សឹង្ហ​បុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ទាំងនេះ​ កាលពី​កន្លងមក​ ក៏​មានបំណង​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ ផលិត​ជា​ថាមពល​អគ្គិសនី​ នៅ​ខេ​ត្ដ​ព្រះសីហនុ​ផង​ដែរ​ ​ព្រោះ​មើលឃើញ​មានសន្ទុះ​កើនឡើង​ សំរាម​ក៏​វា​មានការ​កើនឡើង​ផង​ដែរ​។

ទន្ទឹម​នឹង​ការកែច្នៃ​សំរាម​ ក្រុមហ៊ុន​ទាំងនេះ​ ក៏​មាន​គម្រោង​វិនិយោគ​ជីវ​ឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយក្រុម​ហ៊ុន​ (ម៉ាឡេស៊ី​) និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​ ដោយក្រុម​ហ៊ុន​ (ប្រទេស​សិង្ហបុរី​)។ ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ក៏​កំពុង​ដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​ថៃ​ ទទួល​បាន​ជោគជ័យ​ និង​កំពុង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចេញពី​សំរាម​នៅក្នុង​ប្រទេស​ឡាវ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here