រដ្ឋាភិបាល​សម្រេច​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​ខេត្តរតនគិរី​

0

ដោយៈ​ រ៉ា​ណេត​

រតន​គី​រីៈ​ គម្រោង​សិក្សា​ស្វែ​ករុ​ករ​ករ៉ែ​លោហៈ​ថ្មី​មួយទៀត​ នៅ​លើ​ផ្ទៃដី​ទំហំ២៣៥​ គីឡូម៉ែត្រ​ការ៉េ​ ស្ថិតនៅ​ក្នុង​ខេត្ត​រតនៈ​គីរី​ ពីសំណាក់​ក្រុមហ៊ុន​អង្គរ​ ហ្គោល​ ខប​ (ខេម​បូ​ឌា​) ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​គាំទ្រ​ និង​អនុញ្ញា​ឱ្យធ្វើ​សកម្មភាព​អាជីវកម្ម​ស្របច្បាប់​ហើយ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​នូវ​កិច្ចប្រជុំ​អន្តរក្រសួង​ ដឹកនាំ​ដោយ​លោកស្រី​ព្រំ​ សុភី​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ព្រមទាំង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​នេះ​ បានសម្រេច​ជា​លទ្ធផល​បង្ហាញ​ពី​ការ​គាំទ្រ​ និង​សម្រេច​ឱ្យ​ក្រុមហ៊ុន​ ដែល​ជា​ម្ចាស់​គម្រោង​ចាប់​ប្រតិបត្តិ​ការ​លើ​អាជីវកម្ម​បាន​ ប៉ុន្តែ​ត្រូវ​គោរព​ទៅតាម​គោលការណ៍​ និង​ការគ្រប់គ្រង​ដោយ​ច្បាប់​ជាធរមាន​។

ទីតាំង​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ខាងលើ​នេះ​ មាន​ថ្ទៃ​ដី​ទំហំ២៣៥គីឡូម៉ែត្រ​ ស្ថិតនៅ​ស្រុក​អូរយ៉ាដាវ​ ស្រុក​លំផាត់​ ខេត្ត​រតនៈ​គីរី​ ដោយមាន​ក្រុមហ៊ុន​ អង្គរ​ ហ្គោល​ ខប​ (ខេម​បូ​ឌា​) ជា​ម្ចាស់​គម្រោង​ និង​សិក្សា​រៀបចំ​ឯកសារ​ដោយក្រុម​ហ៊ុន​ប្រឹក្សា​ PPIC​ Co​,.Ltd​។

ជា​រួម​កិច្ចប្រជុំ​ បានសម្រេច​លទ្ធផល​ដូច​ខាងក្រោម​ ទី​ ១-អង្គប្រជុំ​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ លើ​ផ្ទៃដី​ទំហំ២០០គីឡូម៉ែត្រ​ការ៉េ​ ឱ្យ​ស្របតាម​អនុក្រឹត្យ​លេខ៧២​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០១៦​ ស្តី​ពី​ការគ្រប់គ្រង​អាជ្ញា​បណ្ណ​ស្វែង​រុករក​ និង​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​ អាជីវកម្ម​ធនធាន​រ៉ែ​របស់ក្រ​សួង​រ៉ែ​ និង​ថាមពល​ និង​ដើម្បី​ជា​ការជំរុញ​សេដ្ឋកិច្ច​ និង​គាំទ្រ​ ដល់​គោលនយោបាយ​ជាតិ​ ទី២​-គម្រោង​នេះ​ គឺជា​មូលដ្ឋាន​ផ្តល់​នូវ​ ទិន្នន័យ​នៃ​សក្កា​នុ​ពល​រ៉ែ​ក្នុង​តំបន់​ដែល​ជា​ព័ត៌មាន​សម្រាប់​រាជរដ្ឋាភិបាល​ ធ្វើ​ ការសម្រេច​ចិត្ត​នៅ​ថ្ងៃខាងមុខ​។

ទី៣​-ទីតាំង​គម្រោង​គ្រប​ដណ្តប់​ទៅលើ​តំបន់​ការពារ​ (ឧទ្យានជាតិ​អូ​យ៉ា​ដាវ​ និង​តំបន់​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ឦសាន​) ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​គោរព​ ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ដែល​កំណត់​ដោយ​ក្រសួងបរិស្ថាន​ និង​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ និង​តំបន់​ឧទ្យានជាតិ​អូ​យ៉ា​ដាវ​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ជិត​ស្និត​ពេល​ចុះ​សិក្សា​។ ៤-ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​វត្តមាន​ របស់​គម្រោង​ទាំង៥ដំណាក់កាល​ នៃ​ការសិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ ឱ្យ​ប្រជាជន​បាន​យល់​ពី​នីតិវិធី​ និង​បច្ចេកទេស​ ព្រមទាំង​ភ្ជាប់​របាយការណ៍​ ដែល​មានការ​គាំទ្រ​ពី​មូលដ្ឋាន​ ក្នុង​របាយការណ៍​នេះ​ និង​ត្រូវ​ដោះស្រាយ​ការ​ប៉ះពាល់​ដីធ្លី​ជាមួយ​ប្រជាជន​ និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here