ដោយ វុត្ថ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្ន័យចំណូលអនឡាញក្នុងរយៈពេល៩ ខែ ឆ្នាំ ២០១៩ នេះ បានចំនួន ៨៧៣៤, ៧០ ប៊ីលានរៀល ស្មើនឹងប្រមាណ ២១៨៣, ៦៨ លានដុល្លារអាមេរិក ស្មើនឹង ៩៥,៤២ % នៃផែនការប្រចាំឆ្នាំ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងកាលពីម្សិលមិញនេះថា បើធៀបនឹងរយៈពេលដូគ្នានៃ ឆ្នាំ ២០១៨ ចំណូលពន្ធ-អាករកើនឡើងចំនួន ១៩៦៨,៣៤ ប៊ីលានរៀល ប្រមាណ៤៩២,០៩ លានដុល្លារអាមេរិក ស្មើនឹង ២៩,០៩%។
-->
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងរយៈពេល៩ ខែ ឆ្នាំ ២០១៩នេះ ប្រភេទពន្ធសំខាន់ៗ ដែលរួមចំណែកដល់កំណើនចំណូលពន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ក្នុងនោះរួមមានអាករលើតម្លៃបន្ថែម (VAT) កើនឡើង ៣៣,០៥% ពន្ធលើប្រាក់ចំណូលកើនឡើន ២៦,០៥ % អាករពិសេសកើនឡើង ២៦,៥០ % ពន្ធលើប្រាក់បៀវត្សកើនឡើង ១៦,៦៦% និងពន្ធលើឈ្នួលផ្ទះ និងដីកើនឡើង ៧០,៣៣ %។
របាយការណ៍ដដែលបញ្ជាក់ទៀថា សម្រាប់ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមកនេះ អគ្គនាយករដ្ឋានពន្ធដារបានប្រមូលពន្ធបានប្រមាណ ៩២៨,២៥ ប៊ីលានរៀល ប្រមាណ ២៣២,០៦ លានដុល្លារអាមេរិក ស្មើនឹង ១០,១៦% នៃផែការប្រចំាឆ្នាំ។
បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ កើនឡើងប្រមាណ ១៧៥,០៨ ប៊ីលានរៀន ប្រមាណ៤៣,៧៧ លានដុល្លារអាមេរិក ស្មើនឹង ២៣,២៥ %។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងដែរថា សម្រាប់ចំណូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន២៣២,០៦ លានដុល្លារអាមេរិក គឺជាឯកត្តទកម្មថ្មីមួយទៀត ដែលពុំធ្លាប់មាន ព្រោះខែកញ្ញា ធ្លាប់តែជាខែដែលប្រមូលចំណូលពន្ធមានកម្រិតទាបនៅឆ្នាំមុនៗលោកបន្តថាការសម្រេចបាននូវកំណើនប្រកបដោយនវានុវត្ត និងនិរន្តរភាព គឺអាស្រ័យដោយការអនុវត្តកំណែទម្រងរដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារជាពិសេសវិធានការថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ៕