រូបភាព៖ Property Area
ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោកមានតម្លៃ ៩០០ ពាន់លានដុល្លារនឹងចាប់ផ្តើមកម្មវិធីដើម្បីជួយអ្នកលក់តាម Internet របស់វៀតណាមចាប់យកអតិថិជននៅជុំវិញពិភពលោក ខណៈខ្លួនត្រូវបានជឿថា កំពុងបើកសេវាកម្ម ទៅកាន់តំបន់ទន្លេមេគង្គក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
អ្នកបណ្តុះបណ្តាល Amazon Global Selling នឹងជួយភ្ជាប់អ្នកលក់តាម Internet របស់វៀតណាម ទៅកាន់ទីផ្សារមួយជាមួយអតិថិជន៣០០លាននាក់ នៅជុំវិញពិភពលោក។ គ្រូបណ្តុះបណ្តាលនឹងណែនាំអ្នកលក់ក្នុងការបង្កើតពាណិជ្ជសញ្ញា និងម៉ាក។
-->
សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុន Amazon បានឱ្យដឹងថា “ប្រសិនបើអ្នកជាម្ចាស់យីហោមួយ ក្រុមហ៊ុន Amazon ផ្តល់នូវឧបករណ៍ដើម្បីជួយអ្នកបង្កើត លូតលាស់ និងការពារវា”។
ក្រុមហ៊ុន Amazon បានបើកសេវាកម្មពាណិជ្ជកម្មតាម Internet នៅអាស៊ីអាគ្នេយ៍លើកដំបូងរបស់ខ្លួននៅក្នុងខែនេះនៅសឹង្ហបូរី ហើយត្រូវបានជឿជាក់ថា កំពុងដំណើរការបើកគេហទំព័រ ដែលមានមូលដ្ឋាននៅវៀតណាម សម្រាប់តំបន់ទន្លេមេគង្គនាពេលអនាគត។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់តំបន់ទន្លេមេគង្គ ខណៈការប្រកួតប្រជែងនៅក្នុពាណិជ្ជកម្មអេឡិចត្រូនិច ចាប់ផ្តើមរីកដុះដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីខែមីនា រដ្ឋមន្រ្តីក្រសួងសាធារណការនិង ដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានទៅទស្សនកិច្ចក្រុមហ៊ុន 4PX អ៊ិចប្រេសខូអិលធីឌីនៅក្រុងសិនជិន។ ក្រុមហ៊ុន Shenzhen 4PX អ៊ិចស្ព្រេសជាក្រុមហ៊ុនដឹកជញ្ជូន ឆ្លងដែនធំបំផុតមួយរបស់ប្រទេសចិន និងជាផ្នែកមួយនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd ដែលជាក្រុមហ៊ុនដឹកជញ្ចូនរបស់ Alibaba Group Holding Ltd។
របាយការណ៍ហ្វេសប៊ុក និងក្រុមហ៊ុន Bain & Company បានរកឃើញថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ កំពុងឈានទៅរកដំណាក់កាលរីកចម្រើនមួយ ជាមួយនឹងកំណើនគួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន។ អ្នកប្រើប្រាស់ឌីជីថលកើនឡើង៣ដង រហូតដល់២៥០លាននាក់ ហើយរំពឹងថានឹងកើនដល់ ៣១០លាននាក់នៅឆ្នាំ២០២៥ ។
ការលក់រាយតាមអនឡាញ នឹងមានទឹកប្រាក់ដល់៣៨ពាន់លានដុល្លារ នៅអាស៊ីអាគ្នេយ៍នៅចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកមួយ ដែលបង្កើតឡើងដោយ Google និង Temasek ។ នៅឆ្នាំ ២០២៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងនាំមកនូវប្រាក់ចំណូលជាង១៥០ ពាន់លានដុល្លារ៕