ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC នឹងរៀបចំប្រព័ន្ឋផ្លូវថ្មើជើងព័ទ្ធជុំវិញទីក្រុងកោះពេជ្រ ដែលជាទីក្រុងរណបតំបូងគេ និងមានការរីកចម្រើនលឿនជាងគេនៅកណ្តាល រាជធានីភ្នំពេញ។

ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC នឹងរៀបចំប្រព័ន្ឋផ្លូវថ្មើជើងព័ទ្ធជុំវិញទីក្រុងកោះពេជ្រ ដែលជាទីក្រុងរណបតំបូងគេ និងមានការរីកចម្រើនលឿនជាងគេនៅកណ្តាល រាជធានីភ្នំពេញ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមផែនការមេរបស់គំរោងអភិវឌ្ឍន៍នេះ ក្រុមហ៊ុននឹងរៀបចំផ្លូវថ្មើជើងព័ទ្ឋជុំវិញកោះនេះនាពេលអនាគត ខណៈសកម្មភាពអភិវឌ្ឍន៍នៅលើកោះនេះ ទើបសម្រេចបាន៥០ភាគរយនៃផែនការ ប៉ុន្តែផ្ទៃក្រឡាសំណង់ទើបសម្រេចបាន២៥ភាគរយនៃគំរោងទាំងមូលប៉ុណ្ណោះ។
លោកបន្តថា “នាពេលអនាគតអាគារខ្ពស់ៗជាច្រើន នឹងសាងសង់នៅលើទីក្រុងនេះ ហើយវត្តមានសាលពិព៌ណ និងអាពាហ៍ពិពាហ៍នឹងរើចេញពីទីក្រុងនេះ ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “បច្ចុប្បន្នផ្នែកទីផ្សារកំពុងសិក្សាពីលទ្ឋភាពនៃការចាកចេញនូវសាលពិព៌ណនេះ ហើយជំនួសវិញដោយអាគារខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ”។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមាមប្រសាសន៍ថា តំបន់កោះពេជ្រ និងតំបន់ជុំវិញនេះនឹងមានភាពរីកចម្រើន ហើយវានឹងក្លាយជា Hub Bussiness លំដាប់អន្តរជាតិមួយនៅទីក្រុងភ្នំពេញ ដោយសារបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគអន្តរជាតិជាច្រើនកំពុងចាប់អារម្មណ៍ និងវិនិយោគសាងសង់អាគារខ្ពស់ៗនៅតំបន់នេះ។

លោកស្រីបន្តថា “នាពេលអនាគត តំបន់នេះ នឹងពោរពេញដោយអាគារខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងប្រកបដោយភាពស៊ីវិល័យ”៕