ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្តើមស្ថាបនាឡើងវិញនូវគម្រោងផ្លូវ ២៤ខ្សែនៅក្នុងក្រុង ដើម្បីជួយសម្រួលចរាចរណ៍ និងភាពកកស្ទះ ក៏ដូចជាសោភ័ណភាពក្រុងកាន់តែល្អប្រសើរ។

ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្តើមស្ថាបនាឡើងវិញនូវគម្រោងផ្លូវ ២៤ខ្សែនៅក្នុងក្រុង ដើម្បីជួយសម្រួលចរាចរណ៍ និងភាពកកស្ទះ ក៏ដូចជាសោភ័ណភាពក្រុងកាន់តែល្អប្រសើរ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវ ៣ខ្សែ ដែលស្ថិតនៅក្នុងគម្រោង ២៤ខ្សែ ក្នុងនោះបន្តទៅពិនិត្យតូបនៅចុងអូរឈើទាល និងផ្តល់ឱ្យអាជីវករសាងសង់តូបរបស់ពួកគាត់ទៅតាមលក្ខណៈស្តង់ដា ដែលធ្វើឱ្យមានសោភ័ណភាពកាន់តែល្អ ដើម្បីឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តព្រះសីហនុឱ្យបានច្រើន។
របាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា មានផ្លូវចំនួន២៤ខ្សែ នឹងត្រូវជួសជុលស្ថាបនាឱ្យកាន់តែបានល្អឡើងវិញ ក្នុងនោះកម្លាំងក្រុមការងារស្ថាបនា ក៏បានចុះធ្វើសកម្មភាព ក្រោមកិច្ចសហការពីអជ្ញាធរពាក់ព័ន្ធ រួមមាន៖
១- កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ខ្សែ។
២- កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ។
៣- ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ។
៤- ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាម លេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ។
៥- ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ។
៦- ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ៧- ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ។

គម្រោងស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុនេះ នឹងប្រើរយៈពេល ៨ខែ ដើម្បីស្ថាបនាជួសជុលឲ្យរួចរាល់ជាស្ថាពរ ក្រោមថវិការបស់សម្តេចតេជោ ហ៊ុន សែនដែលបានទំលាក់ឱ្យស្ថាបនាឡើងវិញចំនួនជាង ១០០ លានដុល្លារអាមេរិក៕