ដោយ វុត្ថា
កំពង់ស្ពឺៈ ស្ពានអាកាសថ្មើរជើងត្រង់ចំណុចបេនឡាន ផ្សារកំពង់ស្ពឺក្នុងតម្លៃសាងសង់៣៤ម៉ឺនដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ ។

ដោយ វុត្ថា
កំពង់ស្ពឺៈ ស្ពានអាកាសថ្មើរជើងត្រង់ចំណុចបេនឡាន ផ្សារកំពង់ស្ពឺក្នុងតម្លៃសាងសង់៣៤ម៉ឺនដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ ។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅក្នុងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្ពានអាកាសថ្មើរជើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះបានឱ្យដឹង ស្ពានអាកាសថ្មើរជើងនេះ បាននឹងកំពុងសាងសង់បានប្រមាណ៥០% អនុវត្តន៍ ទៅតាមលក្ខណៈបច្ចេកទេសស្តង់ដាអន្តរជាតិ ដែលមានប្រវែង៣០ម៉ែត្រ កម្ពស់
៥,២ម៉ែត្រ នឹងទទឹង៣ម៉ែត្រ ដែលធ្វើពីបេតុងអាមេ។
លោកបន្តថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងគ្រោងរៀបចំពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងនេះ នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ ដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទន្ទឹងរង់ចាំមើល។
វត្តមានស្ពានអាកាសថ្មើរជើងលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺមួយនេះ ត្រូវបានសាងសង់កាលពីខែឧសភា ឆ្នាំ ២០១៩កន្លងមកនេះ។ វាជាផ្នែកមួយក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនោះ៕