ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក ដែលមានកំពស់រហូតដល់ ៦៩ជាន់ ស្ថិតនៅទីក្រុងកោះពេជ្រ បានបង្ហាញរូបរាងអាគារស្ថាបត្យតកម្មដ៏អស្ចារ្យរបស់ខ្លួនហើយ។

ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក ដែលមានកំពស់រហូតដល់ ៦៩ជាន់ ស្ថិតនៅទីក្រុងកោះពេជ្រ បានបង្ហាញរូបរាងអាគារស្ថាបត្យតកម្មដ៏អស្ចារ្យរបស់ខ្លួនហើយ។

បច្ចុប្បន្នក្រុមការងារផ្នែកវិស្វកម្មបាន និងកំពុងចាប់ផ្តើមសកម្មភាពសាងសង់ជាមួយនឹងគ្រឿងចក្រមួយចំនួន ខណៈការព័ទ្ឋរបងបានបញ្ចប់ ហើយមានការដាក់ភ្លើងបំភ្លឺនៅពេលរាត្រីផងដែរ។ គំរោងនេះមានឈ្មោះ Wonder Prime One។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ខ្ពស់នេះ នឹងប្រើប្រាស់ចម្រុះដូចជា សណ្ឋាគារ អាផាតម៉ិនប្រណីត ការិយាល័យជាដើម។ មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនេះមានកំពស់រហូតដល់ ២៧៦ម៉ែត្រ។
គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Wonder Capital Group មកពីទីក្រុងហុងកុង។
អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងទីក្រុងកោះពេជ្រ លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានបញ្ចប់ការខួងគ្រឹះរួចហើយ និងគ្រោងប្រកាសបើកសម្ភោធនៅខែកក្កដានេះ។ លោកបន្តថា ក្រុមហ៊ុននេះបានទិញដីនៅទីក្រុងកោះពេជ្រ ដើម្បីសាងសង់អាគារនេះ តែយ៉ាងណាលោកមិនបញ្ចេញឲ្យដឹងពីទំហំទឹកប្រាក់នោះទេ។
លោកបានបន្តថា បច្ចុប្បន្នផ្ទៃដីទីក្រុងកោះពេជ្រ ទើបប្រើប្រាស់អស់ប្រមាណ៥០ភាគរយប៉ុណ្ណោះ ហើយបើគិតពីផ្ទៃក្រឡាសំណង់់ ទើបសម្រេចបាន២៥ភាគរយ ឬ១ភាគ៤នៃផែនការនៅឡើយ។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងថា តំបន់កោះពេជ្រ និងតំបន់ជុំវិញបាននិងកំពុងក្លាយជា Hub business លំដាប់អន្តរជាតិជាបណ្តើរៗហើយ ដោយតំបន់នេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកធំៗជាច្រើនទៀតនឹងសាងសង់ឡើង៕




