អនុ​ប្រធានាធិបតី​អាមេរិក​អះអាង​ថា​អាមេរិក​មិន​បោះបង់​ចិន​ទេ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike​ Pence​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រធានាធិបតី​ Donald​ Trump​ មិន​បោះបង់ចោល​ចិន​ទេ​។

លោក​ Pence​ បាន​មានប្រសាសន៍​ថា​ “ពេលខ្លះ​ មនុស្ស​សួរ​ថា​តើ​រដ្ឋបាល​ Trump​ ស្វែងរក​ការ​ចាកចេញ​ពី​ប្រទេស​ចិន​ដែរ​ឬទេ​?ចំលើយ​គឺជា​ “ទេ​”។លោក​បាន​បន្ថែម​ថា​ “អាមេរិក​ មិន​ស្វែងរក​ការ​ប្រឈមមុខ​ជាមួយ​ចិន​ទេ​។ យើង​មិន​កំពុង​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​របស់​ចិន​ទេ​”។

កាលពី​ថ្ងៃអង្គារ​ លោក ​Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ ហើយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ដំបូង​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ឯកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​។

លោក​ Trump​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ចន្ទ​ថា​ “កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ នឹង​កើតឡើង​យ៉ាង​ល្អ​។ ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​។ ពួកគេ​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ ពីព្រោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​កំពុង​ធ្លាក់ចុះ​”។

ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ចំពោះ​សុន្ទរកថា​របស់​លោក​ Pence​ ដោយ​បញ្ជាក់​ថា​ ចិន​មិន​ចាប់អារម្មណ៍​នឹង​ “សង្រ្គាម​ត្រជាក់​”ជាមួយ​អាមេរិក​ទេ​ ហើយ​បាន​អះអាង​ថា​ វា​មិនមែន​ជា​ជំហរ​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​មហាអំណាច​ពិភពលោក​ទេ​។

បទ​អត្ថា​ធិប្បាយ​មួយ​នៅក្នុង​សារព័ត៌មាន​ Global​ Times​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​លើកឡើង​ថា​ “បើ​ប្រៀបធៀប​ជាមួយ​អតីត​សហភាពសូវៀត​ ដែល​ប្រកួតប្រជែង​ជាមួយ​អាមេរិក​ លើ​បញ្ហា​ក្តៅ​គគុក​តែមួយ​ក្នុង​ពេល​សង្រ្គាម​ត្រជាក់​ ចិន​គឺ​ខុសគ្នា​ ហើយ​ចេតនា​ប្រកួតប្រជែង​ជាមួយ​អាមេរិក​ គឺ​ខ្សោយ​ជាង​មុន​ ព្រោះ​ចិន​មិន​ចាប់អារម្មណ៍​ ឬមិន​អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិក​បាន​”។

លោក​ Pence​ ក៏បាន​បញ្ជាក់​ផង​ដែរ​នូវ​ការ​គាំទ្រ​របស់​គាត់​ ចំពោះ​ក្រុម​អ្នក​តវ៉ា​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ ដែល​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​សម្រាប់​ទីក្រុង​ប៉េកាំង​។

លោក​ Pence​ បាន​និយាយ​ថា​ “ហុងកុង​ គឺជា​ឧទាហរណ៍​មួយ​នៃ​អ្វី​ដែល​អាច​កើតឡើង​ នៅពេល​ដែល​ចិន​ប្រកាន់យក​សេរីភាព​។ ហើយ​ទោះ​យ៉ាងណា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទីក្រុង​ប៉េកាំង​បាន​បង្កើន​អន្តរាគមន៍​របស់​ខ្លួន​ នៅក្នុង​ទីក្រុង​ហុងកុង​ និង​បាន​ចូលរួម​សកម្មភាព​កាត់បន្ថយ​សិទ្ធិ​ និង​សេរីភាព​ ដែល​ប្រជាជន​ហុងកុង​ត្រូវ​បាន​ធានា​ តាមរយៈ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​មាន​ជាប់​ទាក់ទងគ្នា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here