IMF​ អះអាង​ថា​សេដ្ឋកិច្ច​អាស៊ី​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​អាស៊ី​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ ដ៏​ធំ​មួយ​នៅ​ឆ្នាំ២០១៩​ ដល់​ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​អនុប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​ Ostry​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ ជាមួយ​សារព័ត៌មាន​ Xinhua ​ក្នុង​សប្តាហ៍​នេះ​ថា​ “ដោយសារ​តំបន់​អាស៊ី​បើកចំហ​ ការពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ និង​ផលិតកម្ម​ជាដើម​ វា​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ថា​ អាស៊ី​ក៏​នឹង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​ឆ្នាំ២០១៩​ និង​ ២០២០​”។

នាយក​ IMF ​បាន​និយាយ​លម្អិត​អំពី​ការព្យាករណ៍​ របស់​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​អង្គភាព​ខ្លួន​ដែល​ចេញ​នៅ​ថ្ងៃពុធ​។

សង្គ្រាម​ពាណិជ្ជកម្ម​ ភាព​មិន​ប្រាកដប្រជា​របស់​ពិភពលោក​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ ជាទូទៅ​កំពុង​ជះឥទ្ធិពល​ដល់​កំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​យ៉ាង​ខ្លាំង​ នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយសារតែ​ការពឹងផ្អែក​លើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ ហើយ​ការ​ធ្លាក់ចុះ​នឹង​កើតឡើង​នៅ​ឆ្នាំ២០២០​។

លោក​ Ostry​ មានប្រសាសន៍​ថា​ “នោះ​ជា​អ្វី​ដែល​យើង​កំពុង​មើលឃើញ​នៅ​លើ​ពិភពលោក​ ហើយ​យើង​កំពុង​មើលឃើញ​អ្វី​ ដែល​នឹង​កើតឡើង​នៅក្នុង​តំបន់​អាស៊ី​ ជាពិសេស​កត្តា​ខាងក្រៅ​ និង​ការពឹងផ្អែក​របស់​វា​លើ​ពាណិជ្ជកម្ម​”។

តំបន់​អាស៊ី​គឺជា​ក្បាលម៉ាស៊ីន​ ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ទទួលខុសត្រូវ​ ចំពោះ​ពីរ​ភាគ​បី​នៃ​កំណើន​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ចិន​ដែល​ជាទី​ផ្សារ​ធំ​បំផុត​នៅ​អាស៊ី​ និង​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ទី២​ លើ​ពិភពលោក​បាន​ធ្លាក់ចុះ​ដល់៦ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​ក្នុង​ខែ​នេះ​។

ត្រីមាស​នេះ​ គឺជា​រយៈពេល​ដ៏​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ហើយ​ជា​សញ្ញា​បង្ហាញថា​ ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បាន​ថមថយ​ពី​កំណើន ៦​,២ភាគរយ​ នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ​។

ទីក្រុង​ប៉េកាំង​បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី៣​ មិនមែន​ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​នោះ​ទេ​ ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​ និង​ចិន​។

របាយការណ៍​ដែល​ចេញផ្សាយ​ ដោយ​កាសែត​ People​’s Daily​ របស់​ចិន​បានឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី៣​ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​គួរឲ្យ​ភិតភ័យ​ទេ​”។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ “ស្ថិត​ក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ ពី​ដំណាក់កាល​នៃ​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​ ទៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ វា​ជា​លទ្ធផល​ល្អ​ និង​ស្របតាម​ច្បាប់​មូលដ្ឋាន​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here