សញ្ញា​វិជ្ជមាន​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុងតែ​មាន​សញ្ញា​វិជ្ជមាន

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ ជាមួយ​ចិន​បាន​បញ្ចប់​ហើយ​។

សេចក្តី​ថ្លែងការណ៍​មួយ​ ឱ្យ​ដឹង​ថា​ “ពួកគេ​ (អាមេរិក​ និង​ចិន​) បាន​បោះជំហាន​ទៅមុខ​លើ​បញ្ហា​ជាក់លាក់​ ហើយ​ភាគី​ទាំងពីរ​ជិត​បញ្ចប់​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រមព្រៀង​”។

សេចក្តី​ថ្លែងការណ៍​ បាន​បន្ថែម​ថា​ “ការពិភាក្សា​នឹង​បន្ត​ទៅមុខ​ទៀត​នៅ​កម្រិត​អនុប្រធាន​ ហើយ​កម្រិត​ប្រធាន​នឹង​មាន​មួយផ្សេងទៀត​នា​ពេល​អនាគត​” ។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ ហើយ​ដំណាក់កាល​ដំបូង​គឺ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឯកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​ ១៦​ ខែ​ វិច្ឆិកា​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់ឱ្យ​អាមេរិក​លុបចោល​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ហើយ​ការលើកលែង​ពន្ធ​នេះ​នឹង​រួមបញ្ចូល​ទាំង​កុំព្យូទ័រ​ ទូរស័ព្ទចល័ត​ និង​ប្រដាប់​ប្រដា​ក្មេង​លេង​។

ជា​ថ្នូរ​វិញ​ ចិន​នឹង​ចរចា​នាំចូល​ទំនិញ​កសិកម្ម​របស់​អាមេរិក​ជា​ ពិសេស​សណ្តែកសៀង​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ អាច​មានតម្លៃ​រហូតដល់​ ៥០​ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here