ដោយ Donald Lee
ភ្នំពេញ៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយចិនបានបញ្ចប់ហើយ។
សេចក្តីថ្លែងការណ៍មួយ ឱ្យដឹងថា “ពួកគេ (អាមេរិក និងចិន) បានបោះជំហានទៅមុខលើបញ្ហាជាក់លាក់ ហើយភាគីទាំងពីរជិតបញ្ចប់ផ្នែកខ្លះនៃកិច្ចព្រមព្រៀង”។
-->
សេចក្តីថ្លែងការណ៍ បានបន្ថែមថា “ការពិភាក្សានឹងបន្តទៅមុខទៀតនៅកម្រិតអនុប្រធាន ហើយកម្រិតប្រធាននឹងមានមួយផ្សេងទៀតនាពេលអនាគត” ។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងឈានទៅរកភាពល្អប្រសើរ ហើយដំណាក់កាលដំបូងគឺត្រូវបានចុះហត្ថលេខានៅឯកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃទី ១៦ ខែ វិច្ឆិកា។
ក្រុមអ្នកវិភាគជឿជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យអាមេរិកលុបចោលពន្ធគយលើទំនិញចិនដែលមានតម្លៃ ១៥៦ ពាន់លានដុល្លារដែលនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែ ធ្នូ ហើយការលើកលែងពន្ធនេះនឹងរួមបញ្ចូលទាំងកុំព្យូទ័រ ទូរស័ព្ទចល័ត និងប្រដាប់ប្រដាក្មេងលេង។
ជាថ្នូរវិញ ចិននឹងចរចានាំចូលទំនិញកសិកម្មរបស់អាមេរិកជា ពិសេសសណ្តែកសៀងដែលប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា អាចមានតម្លៃរហូតដល់ ៥០ពាន់លានដុល្លារ៕