ដោយ វុត្ថា
ភ្នំពេញ៖ កំណើនក្នុងវិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងមានការថមថយមក្នុងរង្វង់អត្រា ៨,៩%ក្នុងឆ្នាំ ២០២០ ធៀបនឹង ១០,៧ % នៅក្នុងឆ្នាំ ២០១៩ ។ នេះបើយោងតាមខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។

-->
ខ្លឹមសារសេចក្តីព្រាងច្បាប់ដដែលពន្យល់ថា ដោសារការំពឹងទុកនូវកំណើនយឺតនៃវិស័យកាត់ដេ និងកមណើនយឺតបន្តិចនៃអនុវិស័យសំណង់ ទោះបីជាអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំំងសម្រាប់បំរើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុកអាចសម្រេចបានកំណើនល្អប្រសើរជាងឆ្នាំ ២០១៩បន្តិចក្តី។
អនុវិស័យកាត់ដេរ ត្រូវបានព្យាករថា នឹងមានកំណើនទាប ដោយសារការថមថយកំណើននៃសេដ្ឋកិច្ចពិភពលោក និងការរំពឹងទុកនូវផលប៉ះពាល់ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន។
ជាមួយគ្នានេះដែរ បើតយោងតាមនិន្នាការក្នុងពេលថ្មីៗនេះ អនុវិស័យសំណង់អាចប្រឈមនឹងការកែតម្រូវផ្នែកទីផ្សារដែលអាចនឹងធ្វើឱ្យកំណើននៃវិស័យនេះ មានការថមថយខ្លះ។

យ៉ាងណាមិញអនុវិស័យមិនមែនកាត់ដេរ ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយាន្តយន្ត គ្រឿងបង្គុំអេឡិកត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម និងស៊ីមង់ត៍ជាដើម ទាំងសម្រាប់បំរើឱ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុកនឹងមានសន្ទុះកំណើនខ្ពស់ទាំងក្នុងទិដ្ឋភាពនៃការពង្រីកការវិនិយោគ ដែលមានស្រាប់ និងទាំងក្នុងទិដ្ឋភាពនៃវិយោគថ្មី៕