ដោយ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា កូរ៉េខាងត្បូង និងអាស៊ាន បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងបណ្តាញទំនាក់ទំនង 5G និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ។
សេចក្តីប្រកាសរួមដែលធ្វើឡើង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងព័ត៌មានវិទ្យា (TELMIN) ដែលបានធ្វើឡើងនៅរដ្ឋធានីឡាវ កាលពីសប្តាហ៍មុនបានបង្ហាញពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល ជឿនលឿនរវាងអាស៊ានទាំង១០ និងកូរ៉េខាងត្បូង។
-->
ទីក្រុងសេអ៊ូលបាន និងកំពុងផ្លាស់ប្តូរការចែករំលែកចំណេះដឹងរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យា 5G AI និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (អាយធី) ជាមួយដៃគូអាស៊ាន។ កូរ៉េគឺជាប្រទេសដំបូងគេដែលបង្កើត Internet ជំនាន់ក្រោយនៅក្នុងខែ មេសា ឆ្នាំនេះ និងជាអ្នកនាំមុខគេក្នុងវិស័យទូរគមនាគមន៍។
ការយោគយល់គ្នានេះ នឹងជួយសម្រួលដល់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ក៏ដូចជា របៀបវារៈពិភពលោកផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានលោក Choi Ki-young ដែលតំណាងឱ្យទីក្រុងសេអ៊ូលនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃ ព្រហស្បតិ៍ និងថ្ងៃសុក្រ បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសហប្រតិបត្តិការ អាចជួយបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថល ដ៏ទូលំទូលាយមួយដែលល្អសម្រាប់ភាគីទាំងអស់។
ផែនការមេនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលច្រើនឆ្នាំ ដែលមានគោលបំណងសម្រាប់ការតភ្ជាប់ និងសមាហរណកម្មអាស៊ានឱ្យកាន់តែរលូន និងទូលំទូលាយ។
កិច្ចពិភាក្សា TELMIN ចុងក្រោយបានបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពជិតស្និទ្ធរវាងកូរ៉េខាងត្បូង និងអាស៊ានមុនពេលកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េឆ្នាំ ២០១៩ គ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាចុងខែ វិច្ឆិកា៕