រយៈពេល៤ឆ្នាំ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​យក្ស​ចិន​បាន​វិនិយោគ​ជាង៤០០០លាន​ដុល្លារ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ត្រឹមតែ​រយៈពេល៤ឆ្នាំ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​តគ្រុប​បាន​វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ​ជាមួយ​គំ​រោង​ៗចំនួន១០​។

យោង​តាម​ការ​ផ្សា​ព្វ​ផ្សាយ​របស់​ក្រុមហ៊ុន​មួយ​នេះ​ កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ បាន​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​វិស័យ​ នៃ​ការ​កសាង​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​ និង​បាន​រៀបចំ​យុទ្ធសាស្ត្រ​គម្រោង​ និមិត្តសញ្ញា​ទីក្រុង​ជាង១០គម្រោង​ នៅ​ប្រទេស​កម្ពុជា​ ព្រមទាំង​បាន​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​លឿន​លើ​គ្រប់​វិស័យ​។

ក្រុមហ៊ុន​លំ​ដាក់​អន្តរជាតិ​មួយ​នេះ​បន្ត​ថា​ បច្ចុប្បន្ន​ក្រុ​មហ៊ុ​នព្រីនស៍​រៀល​ អ៊ី​ស្ទេ​ត គ្រុប​ បាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន៣០ ក្រុមហ៊ុន​ និង​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ​ខ្នាត​អន្តរជាតិ​។

គម្រោ​ងធំៗ​របស់​ក្រុមហ៊ុន​នេះ​ រួមមាន​ អគារ​ពហុ​មុ​ខងារ​ព្រីនស៍​ហូល​ឌីង​គ្រុប​ មជ្ឈ​មណ្ឌល​ព្រីនស៍​ផ្លា​ស្សា​ មជ្ឈ​មណ្ឌល​ព្រីនស៍​ ម៉ូ​ឌើន​ផ្លា​ហ្សា​ មជ្ឈ​មណ្ឌល​ព្រីនស៍​ អ៊ី​នធើ​ណា​សិន​ណល​ ផ្លា​ហ្សា​ គម្រោ​ងព្រីនស៍​ ស្មា​ត ហ្គា​ដិន​ គម្រោ​ងព្រីនស៍​ ធាន​ ស៊ី​ វ៉ាន​ ម្រោ​ងអគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ គម្រោ​ងព្រីនស៍​ហេប​ភី​នេស​ផ្លា​ហ្សា​ មជ្ឈមណ្ឌល​កម្សាន្ត​ ព្រីនស៍​ ម៉ា​ណ័រ​ ​និង​គម្រោ​ងព្រីនស៍​ឌា​យមិ​នវ័ន​។

វត្តមាន​ជាង៤ឆ្នាំ​នៅ​កម្ពុជា​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​អ៊ី​ស្ទេ​តគ្រុប​ បាន​ពង្រីក​ក្រុមហ៊ុន​ជា​បុត្រ​ សម្ព័ន្ធ​របស់​ខ្លួន​រហូតដល់៣០ ក្រុមហ៊ុន​ និង​បាន​ពង្រីក​ទំហំ​វិនិយោគ​កើន​ដល់៤ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ឆ្នាំ២០១៩នេះ​។ ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​ទទួល​បាន​សមិទ្ធផល​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​ លើ​វិស័យ​ទេសចរណ៍​វប្បធម៌​ ក្លឹប​កម្សាន្ត​ សណ្ឋាគារ​ ផ្សារ​ទំនើប​ និង​ភោជនីយដ្ឋាន​ជាដើម​។

បច្ចុប្បន្ន​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ បាន​បង្កើត​បាន​ជា​គំរូ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ “វិស័យ​អចលនទ្រព្យ​ ជំរុញ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ហើយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្តល់​សេវាកម្ម​ ដល់​វិស័យ​អចលនទ្រព្យ​“ ដែល​ជា​ខ្សែ​សង្វាក់​ផលិតកម្ម​នៃ​វិស័យ​អចល​ទ្រព្យ​។

ដោយ​យក​រាជធានី​ភ្នំពេញ​ជា​តំបន់​យុទ្ធសាស្ត្រ​ស្នូល​ និង​យក​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​ជា​ស្លាប​ទាំងពីរ​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ នឹង​ពង្រីក​វិសាលភាព​អាជីវកម្ម​ទៅកាន់​ខេត្ត​ក្រុង​ចំនួន១៦ទៀត​ រួមមាន​ខេត្តកំពត​ ខេត្ត​កែប​ និង​ខេត្ត​ប៉ោយ​ប៉េ​តជាដើម​។

លើស​ពីនេះ​ទៅទៀត​ ក្រុមហ៊ុន​នឹង​ចាក់​ឬសទៅ​កាន់​ប្រទេស​ចំនួន៤​ ឬ៥ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​សម្រេច​ឲ្យបាន​នូវ​ក្រប​ខណ្ឌ​គុណ​វឌ្ឍិ​ នៃ​ការចុះបញ្ជី​លើ​ផ្សារ​មូលបត្រ​យ៉ាងតិច​ណាស់១០​ ទៅ២០​ គម្រោង​ពាណិជ្ជកម្ម​ និង​ចូលរួម​ចំណែក​ក្នុង​គោលដៅ​អត្រា​នគរូបនីយកម្ម៤០​%នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងរយៈពេល១០ឆ្នាំ​ ក្រុមហ៊ុន​ ព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត (ខេម​បូ​ឌា​) គ្រុប​ គ្រោង​នឹង​វិនិយោគ​នូវ​ទឹកប្រាក់៦ពាន់​លាន​ដុល្លារ​ លើ​ផ្ទៃដី​ទំហំ​ជាង៤០០ហិ​កតា​ ដើម្បី​អភិវឌ្ឍ​គម្រោង​អគារ​ចម្រុះ​បណ្តុំ​នូវ​អគារ​លំនៅ​ដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ស្មើនឹង​ទំហំ​អភិវឌ្ឍន៍​សរុប​ជាង៦លាន​ម៉ែត្រការ៉េ​ នៅក្នុង​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here