ជម្លោះ​ដ៏​ជូរចត់​បាន​ធ្វើឲ្យ​ការនាំចេញ​ពីជ​ប៉ុន​ទៅកាន់​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ​មិន​គួរឲ្យ​ជឿ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទិន្នន័យ​ថ្មី​ដែល​ចេញផ្សាយ​ ដោយ​ក្រសួងហិរញ្ញវត្ថុ​របស់​ជប៉ុន​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​ពហិការ​លើ​ទំនិញ​ជប៉ុន​នៅ​កូរ៉េ​ខាងត្បូង​ បាន​បំផ្លាញ​ដល់​ការ​លក់​ស្រា​បៀរ​ និង​រថយន្ត​យ៉ាង​ខ្លាំង​។

ការនាំចេញ​ស្រា​បៀរ​ជប៉ុន​ទៅ​កូរ៉េ​ខាងត្បូង​ បាន​ធ្លាក់ចុះ​ ៩៩​,៩៩ភាគរយ​ ក្នុង​ខែ​ កញ្ញា​ ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​។

ក្រុមហ៊ុនស្រា​បៀរ​ជប៉ុន​បាន​នាំចេញ​ តម្លៃ​ត្រឹមតែ​ ៥,៤០០ដុល្លារ​ ក្នុង​ខែកញ្ញា​ ឆ្នាំនេះ​ដែល​ជា​ការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​ បើ​ប្រៀបធៀប​ទៅ​នឹង​ការនាំចេញ​ស្រា​បៀរ​ ដែល​មានតម្លៃ៧​,២លាន​ដុល្លារ​កាលពី​ខែកញ្ញា​ ឆ្នាំមុន​។

លើស​ពីនេះ​ទៀត​ ការចុះបញ្ជី​យានយន្ត​របស់​ជប៉ុន​ បាន​ធ្លាក់ចុះ ៥៩​,៨ភាគរយ​នៅ​កូរ៉េ​ខាងត្បូង​ នៅក្នុង​ខែកញ្ញា​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​សមាគម​អ្នក​ចែកចាយ​ និង​អ្នក​ចែកចាយ​រថយន្ត​កូរ៉េ​ (KAIDA​)។

ការ​លក់​រថយន្ត​របស់​ជប៉ុន​បាន​ធ្លាក់ចុះ១៧​,២ភាគរយ​ ដែល​ចាប់ផ្តើម​នៅក្នុង​ខែ​ កក្កដា​ និង៥៦​,៩ភាគរយ​នៅក្នុង​ខែសីហា​។ អ្នកវិភាគ​ព្យាករណ៍​ថា​ មក​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​បណ្ដាល​ឱ្យ​មាន​កាត់បន្ថយ​ការ​លក់​នៅ​កូរ៉េ​ខាងត្បូង​។

ការ​ធ្វើ​ពហិការ​របស់​កូរ៉េ​ខាងត្បូង​ បាន​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​យ៉ាង​ខ្លាំង​ផង​ដែរ​ ខណៈ​ការ​លក់​រថយន្ត​បាន​កើនឡើង​អស់​រយៈពេល៥ឆ្នាំ​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​ឆ្នាំ២០១៨​ ។ ទន្ទឹម​នឹង​នេះ​ ការ​លក់​ការនាំចូល​រថយន្ត​ប្រណីត​ពី​ប្រទេស​ផ្សេង​ៗបាន​ឈាន​ដល់ ២០​,២០៤ភាគរយ​ កាលពី​ខែមុន​ដែល​ជា​ការ​កើនឡើង១៧.៣​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ ដោយ​ផ្ទាល់​ជាមួយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here