លោក​ Donald​ Trump​ អះអាង​ថា​ ៦០ភាគរយ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចុះហត្ថលេខា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក ​Donald​ Trump​ បាន​និយាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ ៦០ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ចុងក្រោយ​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ ហើយ​ត្រៀមខ្លួន​ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​។

លោក​ Donald​ Trump​ បាន​សរសេរ​កាលពី​ម្សិល​ម៉ិញ​នេះ​ថា​ “ចិន​ និង​អាមេរិក​កំពុងធ្វើការ​ជ្រើសរើស​ទីតាំង​ថ្មី​មួយ​ សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដោយ​បាន​ធ្វើ​ប្រមាណ៦០ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​សរុប​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC​) នៅក្នុង​ប្រទេស​ឈីលី​ ត្រូវ​បាន​លុបចោល​ធ្វើ​ចំពោះ​កាលៈទេសៈ​ដែល​មិន​ទាក់ទងគ្នា​”។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “ដំណាក់កាល១​” បណ្តោះ អាសន្ន​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC ​នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ ក្នុងរយៈពេល​មួយឆ្នាំ​ ដែល​បាន​បង្ក​ឱ្យ​មានការ​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

លោក​ Trump​ បាន​បន្ថែម​ “ទីតាំង​ថ្មី​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់​ៗនេះ​។ ប្រធានាធិបតី​ស៊ី​ និង​ប្រធានាធិបតី​ Trump​ នឹង​ចុះហត្ថលេខា​”។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ចិន​នឹង​មាន​ឆន្ទៈ​ ក្នុង​ការ​យកពន្ធ​លើ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ជំនួស​ឱ្យ​ការយល់ព្រម​លើ​កម្មវិធី​ទិញ​ ដោយ​ផ្ទាល់​ជាមួយ​អាមេរិក​។

ចិន​បាន​ដាក់​ពន្ធ២៥ភាគរយ​ លើ​ទំនិញ​កសិកម្ម​អាមេរិក​ ដូចជា​ សណ្តែកសៀង​កាលពី​ឆ្នាំមុន​។

លោក​ Cao​ Derong​ ប្រធាន​សភា​ពាណិជ្ជកម្ម​ចិន​សម្រាប់​ការនាំចេញ​ និង​នាំចូល​ចំណីអាហារ​ ផលិតផល​ដើម​ និង​ផលិតផល​សត្វ​ (CFNA​) បាន​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ “អ្វី​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ គឺ​ដក​ពន្ធគយ​បន្ថែម​ដែល​ភាគី​ទាំងពីរ​ត្រូវ​ធ្វើ​។ បន្ទាប់មក​ ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទិញ​ ដោយ​ផ្អែកលើ​ឆន្ទៈ​របស់​ពួកគេ​ផ្ទាល់​ និង​ផ្អែកលើ​ច្បាប់​ទីផ្សារ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here